Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ជាក់ស្តែង ខ្ញុំកំពុងធ្វើបាបខ្លួនឯង

អត់មានអ្នកណាធ្វើបាបចិត្តខ្ញុំទេ អត់មានអ្នកណាបំផ្លាញខ្ញុំបានទេ បើសិនខ្ញុំមិនអនុញ្ញាត…

ខ្ញុំចូលចិត្តបណ្តោយអោយខ្លួនឯងកម្សត់ទៅតាមអារម្មណ៍ដែលប៉ះទង្គិចមួយគ្រាៗពីមនុស្សជុំវិញខ្លួន។ ខ្ញុំយំរាល់ពេលដែលយល់ថាខ្លួនគ្មានអ្នកណា ខ្លួនគ្មានអ្នកត្រូវការ… តែតាមការពិតខ្ញុំមិនបានដឹងខ្លួនសោះថា ខ្ញុំទៅវិញទេដែលកំពុងធ្វើបាបខ្លួនឯង។

ព្រោះតែភាពឯកា ខ្ញុំទុកថាមនុស្សទាំងអស់សុទ្ធតែអាក្រក់ចំពោះខ្ញុំ។ ខ្ញុំយល់ថាគេមិនល្អ ព្រោះគ្រប់មិនខ្វល់ពីខ្ញុំ មិនខ្វល់សូម្បីតែពេលខ្ញុំជួបទុក្ខធំក្នុងជីវិត។ ចេះតែធ្វើខ្លួនអោយកម្សត់ ហើយសន្មត់គ្រប់យ៉ាងដែលខ្លួនធ្វើគឺសុទ្ធតែត្រូវ។ មិនថា​ មានហេតុផលច្រើនប៉ុណ្ណាមកវែកញែក ក្នុងចិត្តខ្ញុំគឺបដិសេធ សំងំយំខ្លួនឯង ធ្វើបាបខ្លួនឯង។

អត់មានអ្នកណាធ្វើបាបខ្ញុំបានទេ នេះមកពីខ្ញុំបណ្តោយអោយចិត្តខ្លួនឯងទៅគិត។ ខ្ញុំគ្មានសិទ្ធិកាត់ក្តីថាគេខុសចំពោះខ្ញុំឡើយ បើគ្រាន់តែគេក្បត់ខ្ញុំ គេមិនស្រលាញ់ខ្ញុំ គេប្រើប្រាស់ខ្ញុំ ព្រោះគ្រប់យ៉ាងខ្ញុំមានសិទ្ធិជ្រើសវាដោយខ្លួនឯង៕

from: https://tnaot.com/km/m/detail/article/9360980