ក្រុមភេរវកម្មនៅក្នុងប្រទេសនីហ្សេរីយ៉ា បានប្រើប្រាស់កាំភ្លើងជិះម៉ូតូបាញ់ប្រហារសម្លាប់អ្នកភូមិ ប្លន់យកសត្វពាហនៈដែលអ្នកភូមិចិញ្ចឹម ក្នុងពេលអ្នកភូមិភ្លេចខ្លួន។ ការបាញ់ប្រហារខាងលើ បណ្តាលឲ្យមានមនុស្ស ៦៩នាក់ស្លាប់ ។
ហេតុការបញ់ប្រហារខាងលើកើតឡើងនៅក្នុងភូមិស Faduma Koloram រដ្ឋ Borno ប្រទេស នីហ្សេរីយ៉ា។ការបាញ់ប្រហារខាងលើកើតឡើង នៅថ្ងៃត្រង់ថ្ងៃទី៩ ខែមិថុនា ក្រោយពេលក្រុម បូកូហារ៉ាម ជិះមូតូជាច្រើនគ្រឿង ប្រដាប់ដោយកាំភ្លើង AK-47 ចូលទៅកាន់ភូមិ Faduma Koloram រដ្ឋ Borno ហើយបាញ់ប្រហារទៅលើពលរដ្ឋយ៉ាងព្រៃផ្សៃបំផុត។ ក្រោយការបាញ់ប្រហារក៏បាន យកសត្វចិញ្ចឹម ១២០០ ក្បាល ក្នុងនោះមានទាំងសត្វ គោ និងឩដ្ឋ។
ការវាយប្រហារខាងលើកើតឡើង ដោយក្រុម Boko Haram សង្ស័យថាភូមិ Faduma Koloram បានផ្តល់ព័ត៌មានដល់កម្លាំងសន្តិសុខ ពីកន្លែងស្នាក់នៅរបស់ក្រុមនេះ។
សារព័ត៌មាន AFP បានផ្សាយ នៅថ្ងៃទី១០ ខែមិថុនា បានផ្សាយថា ក្រុមឧទ្ទាម Boko Haram វាយប្រហារ ដោយសារតែពលរដ្ឋនៅក្នុងភូមិ គ្មានការប្រុងប្រយ័ត្ន ។ ក្រុមនេះបានធ្វើសកម្មភាព ក្នុងប្រទេសនីហ្សេរីយ៉ា រយៈពេលជាង១ទស្សវត្សរ៍ កន្លងមក សម្លាប់មនុស្ស ២៧ ០០០ នាក់ និងពលរដ្ឋ២លាននាក់ភៀសខ្លួនចេញពីផ្ទះសម្បែង ៕ ប្រែសម្រួលដោយ៖ MEO