
យោងតាមការចុះផ្សាយរបស់វិទ្យុអ៊ីតាលី Rossonera បានឱ្យដឹងកំពូលកីឡាកររកគ្រាប់ Cristiano Ronaldo អាចនឹងចាកចេញពីក្លឹប Juventus នៅចុងរដូវកាល ២០១៩/២០២០នេះ។
ខណៈពេលនេះមានពាក្យចចាមអារាមជុំវិញរឿងនេះតាំងតែផ្តើមខែឧសភាមកម្ល៉េះថា ខ្សែប្រយុទ្ធវ័យ ៣៥ឆ្នាំ រូបនេះកំពុងគិតចង់ចាកចេញពីប្រទេសអ៊ីតាលី ក្រោមហេតុផលអាថ៌កំបាំងដែលគ្មានអ្នកស្មានត្រូវ។
សូមបញ្ជាក់ផងដែរថា ស្របពេលនេះ Juventus កំពុងជួបវិបត្តិហិរញ្ញវត្ថុ ពិបាកទប់ទល់នឹងការចំណាយទៅលើប្រាក់ខែដ៏ច្រើនមហាសាលរបស់កីឡាករចាស់វស្សារូបនេះ ដែលបង្កឡើងដោយជំងឺរីករាលដាលនៃវីរុសកូវីដ-១៩។
ប្រភព៖ goal ប្រែសម្រួល៖ រីតា