Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ស្រ្តីមានផ្ទៃពោះ គួរតែជួបគ្រូពេទ្យជាបន្ទាន់ បើមានរោគសញ្ញាទាំងនេះ

សុខភាព៖ ដើម្បីចៀសវាងមានគ្រោះថ្នាក់ដល់ម្ដាយ និងទារកក្នុងផ្ទៃ ស្រ្តីមានផ្ទៃពោះទាំងអស់ត្រូវមកជួបគ្រូពេទ្យជាបន្ទាន់ ប្រសិនបើខ្លួនចេញរោគសញ្ញាមួយចំនួនដូចបានរៀបរាប់។

រោគសញ្ញាទាំងនោះ រួមមាន៖

·        បើសិនជាមានអាការៈឈឺចាប់ខ្លាំងភ្លាមៗ នៅក្នុងពោះ

·        ចលនាកូនមានការផ្លាស់ប្តូរ ពីខ្លាំងមកខ្សោយ ឬមិនកម្រើកសោះនៅក្នុងផ្ទៃ

·        ម្តាយក្អួត ឬរាគ រយៈពេល ២៤ម៉ោង ឬច្រើនជាងនេះ

·        កែវភ្នែកចេញស្នាមអុជៗ ចេញសរសៃដូចផ្លែកបន្ទោល ឬព្រាល មើលមិនសូវច្បាស់

·        ហើមមុខ ដៃ ជើង កជើង ខ្លាំង ហើយកើតឡើងភ្លាមៗ

·        ហើមជុំវិញភ្នែក ជាពិសេសពេលក្រោកពីគេង

·        មានការឈឺចាប់នៅពេលនោម

·        ក្នុងខ្លួនមានសីតុណ្ហភាពលើសពី ៣៧.៧អង្សាសេ

·        ហូរឈាមតាមទ្វារមាសច្រើនខុសពីប្រក្រតី

ដូច្នេះ សូមអ្នកម្តាយទាំងអស់ ដែលមានសង្កេតឃើញមានរោគសញ្ញាបែបនេះ ត្រូវទៅជួបគ្រូពេទ្យជាបន្ទាន់ដើម្បីចៀសវាងបង្កគ្រោះថ្នាក់ដល់ម្ដាយ និងកូន

from: https://tnaot.com/km/m/detail/article/9360195