ប៉ូលិសប្រឆាំងនឹងការជួញដូរគ្រឿងញៀនបានរឹបអូសសារធាតុញៀនមួយចំនួនធំដែលក្នុងនោះរួមមានមេតាហ្វេតាមីនគ្រាប់ទម្ងន់ ៥០០ គីឡូក្រាម ហេរ៉ូអ៊ីន ១០០គីឡូក្រាម និងចាប់ខ្លួនមនុស្ស ១៧នាក់ក្នុងប្រតិបត្តិការចំនួន ៤ ករណីផ្សេងៗពីគ្នា។
រូបតំណាង
ការចាប់ខ្លួនត្រូវបានប្រកាសកាលពីម្សិលមិញនៅក្នុងសន្និសីទសារព័ត៌មានមួយដែលមានការចូលរួមពីសំណាក់លោកឧត្តមសេនីយ៍ទោ Wisanu Prasartthongosot និងស្នងការការិយាល័យបង្ក្រាបគ្រឿងញៀនឧត្តមសេនីយ៍ឯក Chinnapat Sarasin ។ ករណីទី១ ហៅថា «black sisami» ប៉ូលិសបានប្រមូលជនជាតិថៃនិងបរទេសចំនួន ១១នាក់នៅទីតាំង១៩កន្លែង និងរឹបអូសថ្នាំគ្រាប់បាន ៥២០០គ្រាប់ និងសារធាតុញៀនជាប្រភេទម្សៅចំនួន ៧០១ក្រាម។ លោកឧត្តមសេនីយ៍ឯកChinnapat បានមានប្រសាសន៍ថាដើម្បីចាប់ខ្លួនក្រុមមួយនេះបាន ប៉ូលិសបានតាមស៊ើបអង្កេតអស់រយៈពេលជាច្រើនសប្តាហ៍។ យោងតាមសម្តីឧត្តមសេនីយ៍ទោ Chinnapat បានឱ្យដឹងថាបុរសជនជាតិនីហ្សេរីយ៉ាដែលត្រូវបានគេស្គាល់ឈ្មោះថា John Ume និងបុរសជនជាតិថៃឈ្មោះ hatchawal Rojanaphat ជាជនសង្ស័យដែលត្រូវបានចាប់ខ្លួននៅក្នុងប្រតិបត្តិការនេះ។
រូបតំណាង
ករណីទី ២ ប៉ូលិសបានចាប់ខ្លួនបុរស ២នាក់ដែលមានឈ្មោះ Wan Khosaeng និងមន្ត្រីបម្រើការនៅលើយន្តហោះលោក Suwat Phantaeng នៅប៉ុស្តិត្រួតពិនិត្យ Chumphon និងដកហូតបានហេរ៉ូអ៊ីនទម្ងន់ ១០០គីឡូក្រាមនៅក្នុងរថយន្ដរបស់ពួកគេ។ ប៉ូលិសក៏រឹបអូសបានថ្នាំមេតាហ្វេតាមីនជាប្រភេទម្សៅទម្ងន់ ៥០០ គីឡូក្រាម និងកេតតាមីន ២គីឡូក្រាមដែលមានតម្លៃ ២៥០ លានបាតក្នុងផ្ទះមួយរបស់ពួកគេនៅឯខេត្ត Samut Prakan ។ លើសពីនេះពួកគេបានយកលុយចំនួន ៤២លានបាតពីការលក់ថ្នាំបានទៅកសាងផ្ទះមួយនៅខេត្តChiang Rai ប៉ុន្តែប៉ូលិសបានរឹបអូសផ្ទះនោះទុកជាបណ្តោះអាសន្នសិន។ ករណីទី៣ ប៉ូលិសបានចាប់ខ្លួនលោក Bundit Ouithong និង Kriangkrai Bansaen នៅឯប៉ុស្តិត្រួតពិនិត្យមួយក្នុងស្រុក Wang Noi ខេត្ត Ayutthaya ។ ប៉ូលិសបានរកឃើញកញ្ឆាចំនួន ២០០គីឡូក្រាម។ ជនល្មើសកំពុងតែធ្វើដំណើរឆ្លងពីខេត្ត Ubon Ratchathani ដើម្បីដឹកជញ្ជូនថ្នាំញៀនទៅឱ្យអតិថិជននៅខេត្ត Chon Buri។
រូបតំណាង
ការបង្ក្រាបគ្រឿងញៀនករណីចុងក្រោយគឺនៅតំបន់ Sing Buri ដែលពាក់ព័ន្ធនឹងការដោះដូរគ្រឿងញៀននៅជិតភោជនីយដ្ឋានមួយក្នុងស្រុក Muang ។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Bangkok Post