ការប្រកួតមិត្ដភាពកំដៅសាច់ដុំរវាងក្រុមបិសាចក្រហម Manchester United និងក្រុម Stoke City នៅទីលានហ្វឹកហាត់ Carrington ត្រូវបានលុបចោលភ្លាមៗ បន្ទាប់ពីលោក Michael O’Neill បានរកឃើញថាមានវីរុស covid-19។
លោក Michael O’Neill ដែលជាគ្រូបង្វឹករបស់ក្រុម Stoke City ត្រូវបានគេរកឃើញថាមានផ្ទុក coronavirus ខណៈក្រុមទាំង២ ត្រៀមនឹងលេងប្រកួតមិត្ដភាពនៅសប្ដាហ៍ក្រោយ។
O’Neill វ័យ៥០ឆ្នាំ ត្រូវបានគេរកឃើញថាមានវីរុសនេះកាលពីថៃ្ងចន្ទម្សិលមិញ ក្នុងការធើ្វតេស្ដជាលើកទី៦៕
ប្រភព៖ Dailymail