Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ទឹកភ្នែក ៣ហេតុផល

រឿងអីតិចតួចក៏ងរងក់ រឿងអីតិចតួចក៏ពួនយំ ពូកែអន់ចិត្ត ពូកែគិតច្រើនម្លឹងៗបានគ្មានពីណាចង់នៅជិត (សមមុខហើយយើង) ។

មិនថ្វីទេបើគ្រាន់តែជាមនុស្សចិត្តច្រើន ងាយអន់ចិត្ត ងាយយំ ប៉ុន្តែក៏មិនត្រូវយំតែផ្តាស់ដែរណា៎ ត្រូវយំអោយមានសណ្តាប់ធ្នាប់ត្រឹមត្រូវ យំមានមូលហេតុច្បាស់លាស់… 

– កុំយំព្រោះមនុស្សសាមានចិត្តតិរិច្ឆាន

– កុំយំព្រោះភាពមិនច្បាស់លាស់ក្នុងជីវិត

ត្រូវចាំថាយើងអាចសម្រក់ទឹកភ្នែកចំពោះតែហេតុផល ៣ប៉ុណ្ណោះ៖

១. ហេតុផលទី១ យំព្រោះភាពរំភើបចិត្តដែលគេផ្តល់អោយ

២. ហេតុផល២ យំព្រោះមនុស្សដែលខ្លួនស្រលាញ់ គ្រួសារ មិត្តល្អ និងមនុស្សសំខាន់

៣. ហេតុផល៣ យំព្រោះក្តីអាណិតអាសូរចំពោះអ្នកដទៃ

តែកុំចំណាយពេលយំ ពេលដ្រាម៉ាច្រើនពេកណា៎ ព្រោះគ្មានអ្នកណាចង់នៅក្បែរមើលថែមនុស្សដ្រាម៉ាទេ។ អ្នកណាក៏ត្រូវការពេលរីករាយ ត្រូវការទៅបំពេញន័យអោយជីវិតគេដែរ រឿងអីមកចំណាយពេលស្មុគស្មាញនឹងរឿងយើងហ្ហរ! No way! 

មនុស្សណា៎ បើទោះជាគេស្រលាញ់ពេញចិត្តយើងយ៉ាងណា បើយើងពូកែដ្រាម៉ាម្លឹងៗ គេក៏គង់រត់ចោលយើងថ្ងៃណាមួយមិនខាន (បើមិនជឿចំណាំឃ្លាហ្នឹងទុកហើយចាំពេលវេលាបង្ហាញអោយឃើញ) ដូច្នេះរឿងណាគួរកាត់ចិ​ត្តមិនគិតបានក៏កុំគិតទ៕

from: https://tnaot.com/km/m/detail/article/9359993