ប្រទេស Burundi បានកាន់ទុក្ខរយៈពេល៧ថ្ងៃ ក្រោយការស្លាប់របស់ប្រធានាធិបតី Nkurunziza ហើយការកាន់ទុក្ខនេះ បានចាប់ផ្តើមពីថ្ងៃទី ៩ ខែមិថុនា។ នៅលើបណ្តាញសង្គម Twitter រដ្ឋាភិបាល Burundi បានប្រកាសថា ប្រធានាធិបតី Pierre Nkurunziza បានស្លាប់ដោយដាច់សរសៃឈាម។
សារព័ត៌មាន Zing បានផ្សាយថា « រដ្ឋាភិបាលសាធារណរដ្ឋ Burundi បានប្រកាសពីការសោកស្តាយ ចំពោះការស្លាប់របស់ប្រធានាធិបតី Pierre Nkurunziza នៅក្នុងមន្ទីរពេទ្យ Karusi Fiftieth ក្រោយគាំងបេះដូង»។
តាមសារព័ត៌មាន RPA បានផ្សាយថា ប្រធានាធិបតីបានចូលសម្រាក នៅក្នុងមន្ទីរពេទ្យ នាថ្ងៃទី៦ ខែមិថុនា។ កាលពីចុងខែឧសភា ភរិយាប្រធានាធិបតី លោកស្រី Denise Bucumi Nkurunziza បានបញ្ជូនទៅកាន់ប្រទេសគេនយ៉ា តាមយន្តហោះក្រោយ រកឃើញឆ្លងកូវីដ១៩។
ប្រធានាធិបតី Nkurunziza អាយុ៥៦ឆ្នាំ បានកាន់អំណាច តាំងពីឆ្នាំ២០០៥ក្រោយពេលចុះកិច្ចព្រមព្រៀងសន្តិភាព បញ្ចប់សង្គ្រាម ស៊ីវិល នៅក្នុងប្រទេស បណ្តាលឲ្យមនុស្ស៣សែននាក់ស្លាប់ ៕ ប្រែសម្រួលដោយ៖ MEO