Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ប្រធានាធិបតីប្រទេស Burundi លោក Pierre Nkurunziza បានទទួលមរណភាពហើយ

ប្រធានាធិបតីប្រទេស Burundi លោក Pierre Nkurunziza បានទទួលមរណភាពដោយសារជំងឺខ្សោយបេះដូង។

រដ្ឋាភិបាលនៃសាធារណរដ្ឋ​ Burundi បានប្រកាស​ទុក្ខដ៏​ក្រៀមក្រំចំពោះមរណភាព​របស់លោក Pierre Nkurunziza ប្រធានាធិបតីនៃសាធារណរដ្ឋ Burundi ​នាថ្ងៃទី ៨ ខែមិថុនាឆ្នាំ២០២០។ កាលពីឆ្នាំ ២០០៥ លោក Pierre Nkurunziza​​ត្រូវបានសភាជ្រើសតាំងឱ្យកាន់អំណាចគ្រប់គ្រង​​ជនជាតិអាហ្រិកខាងកើតនៃប្រទេសមួយ។ លោកបាន​ធ្វើឱ្យ​ប្រទេស​ធ្លាក់ក្នុងវិបត្តិអំឡុងពេលអាណត្តិទី៣​ ក្នុងឆ្នាំ២០១៥។  អ្នកឡើងកាន់តំណែងជំនួសលោក Pierre Nkurunziza គឺលោក Evariste Ndayishimiye។ លោក Evariste Ndayishimiye​ នឹងចាប់ផ្តើមចូលធ្វើ​សច្ចាប្រណិធាននៅខែសីហាខាងមុខនេះ។

ប្រធានាធិបតីលោក Nkurunziza ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ប៉ុន្តែសុខភាពលោកស្រាប់តែចុះខ្សោយខ្លាំងកាលពីថ្ងៃចន្ទ។ ប្រទេស Pierundian ​​នឹងធ្វើពិធីកាន់ទុក្ខរយៈពេល ៧ថ្ងៃដែលចាប់ផ្តើមពីថ្ងៃអង្គារនេះតទៅ។

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ bangkok Post

from: https://tnaot.com/km/m/detail/article/9357921