នាពេលបច្ចុប្បន្ន សម្រាប់ការឆ្លងដែនចូលទឹកដីប្រទេសថៃ តាមច្រកទ្វារតំបន់ព្រំដែនថ្មដា(ឬច្រកជ័យជម្នះ) មិនទាន់ទូលំទូលាយនៅឡើយទេក្នុងមួយសប្តាហ៍ច្រកទ្វារតំបន់ព្រំដែននេះបើកអោយប្រជាពលរដ្ឋនៃប្រទេសទាំងពីរអាចឆ្លងកាត់បានតែ ពីរឬ បីថ្ងៃតែប៉ុណ្ណោះ មិនអាចធ្វើការស្នាក់នៅបានច្រើនថ្ងៃ ហើយចូលបានត្រឹមតំបន់ជាយៗជាប់ព្រំដែនមិនអាចចូលដល់ទីប្រជុំជនខេត្តឬក្រុងនោះទេ។
នាពេលថ្មីៗនេះរាជរដ្ឋាភិបាលកម្ពុជាបានប្រគល់ភារកិច្ចអោយក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ និងក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិធ្វើការចចារជាមួយភាគីថៃ ដើម្បីសហការដំឡើងច្រកទ្វារតំបន់ព្រំដែនថ្មដា ទៅជាច្រកទ្វារអន្តរជាតិ។
យើងអាចធ្វើដំណើរតាមផ្លូវជាតិលេខ៥៥ ទៅដល់ច្រកទ្វារតំបន់ព្រំដែនថ្មដាតែម្តង ដែលមានទីតាំងស្ថិតនៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ភ្ជាប់ទៅកាន់ច្រកថាសេន ខេត្តត្រាតរបស់ប្រទេសថៃ ចំណែកខាងភាគីថៃកំពុងស្ថាបនាផ្លូវមកកាន់ច្រកនេះផងដែរ។