អ្នកឃ្លាំមើលពីបញ្ហានេះបានបកស្រាយពីមូលហេតុដែលមានឆ្កែដល់ទៅ៥០ក្បាលបានលោតសម្លាប់ខ្លួនម្ដងមួយៗពីលើស្ពាននៅតំបន់ Dumbarton នៃប្រទេស Scotland។
ចាប់តាំងពីឆ្នាំ 1950 ស្ពាន Overtoun នៅ Dumbarton ប្រទេសស្កុតឡែនត្រូវបានគេស្គាល់ថាជាកន្លែងកើតហេតុនៃសោកនាដកម្មសត្វដ៏ចម្លែកមួយ។ ឆ្កែរាប់រយក្បាលបានលោតសម្លាប់ខ្លួនពីស្ពានទៅក្នុងជ្រោះខាងក្រោមជម្រៅ១៥ម៉ែត្រ។
បើតាមសេចក្ដីរាយការណ៍របស់អ្នកនៅតំបន់នោះមួយចំនួនបានបង្ហាញថាសត្វឆ្កែចំនួន 600 ក្បាលបានធ្លាប់ពីស្ពានហើយមានច្រើនក្បាលដែលរួចជីវិតរស់។ នៅពេលចំនួនស្លាប់បន្តកើនឡើងគ្រូគង្វាលជនជាតិ Texan ម្នាក់ដែលរស់នៅក្នុងទីក្រុង Manor ក្បែរនោះបានព្យាយាមដោះស្រាយអាថ៌កំបាំងម្តងហើយម្តងទៀត។
លោក Bill Hill ដែលជាគ្រូគង្វាលនៅទីនោះបាននិយាយថា អាចមកពីក្លិនអសោចនៃសាកសពសត្វឆ្កែដែលបានលោតសម្លាប់ខ្លួននោះ។
អត្ថបទដោយ៖ រីតា