Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ឆ្នេរនៅខេត្តភូកេតបានបើកឡើងវិញហើយ

អភិបាលខេត្តភូកេតបានមានប្រសាសន៍ថា ឆ្នេរសមុទ្រទាំងអស់នៅក្នុងខេត្តត្រូវបានបើកជាសាធារណៈ​កាលពីថ្ងៃអង្គារហើយសណ្ឋាគារ​នឹងចាប់ផ្តើមសេវាកម្មឡើងវិញដោយមានវិធានការគ្រប់គ្រងជំងឺ​នៅគ្រប់កន្លែងនាខែក្រោយនេះ។

លោកអភិបាលខេត្តបានស្នើសុំឱ្យគ្រប់កន្លែងទាំងអស់រក្សាបាននូវបរិស្ថានស្អាត អនាម័យគ្រប់ទីកន្លែង គោរពតាមគោលការណ៍រក្សាគម្លាត។ លោកបានបន្ថែមថា ចំពោះសណ្ឋាគារត្រូវការរៀបចំបន្ថែមទៀតដើម្បីធានាសុវត្ថិភាពភ្ញៀវ ដូចនេះអាចនឹងខែក្រោយទើបមានសេវាកម្មសណ្ឋាគារឡើងវិញ។ អភិបាលក្រុង Patong លោក Chalermlak Kebsap បានមានប្រសាសន៍ថាអ្នកយាមឆ្នេរនិង​ក្រុមការងារឆ្នេរត្រូវធានាថាភ្ញៀវទាំងអស់បានពាក់ម៉ាស់ហើយ​មានអាល់កុលសម្រាប់លាងដៃដើម្បីការពារការឆ្លងជំងឺគ្រប់ៗគ្នា។ អ្នកផ្តល់សេវាម៉ាស្សា ឆ័ត្រ គ្រែ ទូក​ ស្គី ​​អាហារនិងសេវាកម្មផ្សេងៗទៀតនៅតាមឆ្នេរត្រូវបានណែនាំឱ្យរក្សាអនាម័យខ្ពស់។

រូបតំណាង

សេវាកម្មដែលបន្តដំណើរការឡើងវិញុមាន ផ្សារទំនើប ភោជនីយដ្ឋាន រង្គសាល ហាងកាត់សក់ ​ក្លិបហាត់ប្រាណ រោងភាពយន្ដ សួនសត្វ និងហាងម៉ាស្សា ​ត្រូវមានការគ្រប់គ្រងការរាតត្បាតជំងឺ​ឱ្យបានខ្ពស់។

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ Bangkok Post

from: https://tnaot.com/km/m/detail/article/9356152