Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

បំពងសាច់ជ្រូកខ្ទឹមស តាមរូបមន្តកូនទោល

+ វិធីធ្វើ៖ សាច់ជ្រូក​ហាន់​ដុំៗ​រួច​ប្រឡាក់​គ្រឿង​ជាមួយ ម្រេច ម្សៅ​ស៊ុប​ខ្នរ និង​ទឹកស៊ីអ៊ីវ ច្របល់​ឲ្យ​សព្វ​គ្រឿង​រួចទុករយៈពេល ១០ ទៅ ១៥នាទីដើម្បីអោយចូលជាតិល្អ។ ក្រោយមកលាយម្សៅអោយសព្វជាមួយទឹក និងពងមាន់ (ផ្នែកពណ៌ក្រហម) អោយនៅខាប់ៗ កុំរាវពេក និងយកសាច់ដែលប្រឡាក់រួចដាក់ចូលម្សៅ។ បន្ទាប់មកដាក់ខ្លាញ់បំពងក្នុងខ្ទះអោយក្តៅ រួចដាក់សាច់​ប្រឡាក់ម្សៅចូលខ្លាញ់ដែលពុះនោះ ប្រែទៅមក​ឲ្យ​ជិត​ឆ្អិន សឹមដាក់​ខ្ទឹមចិញ្រ្ចាំ​ចូល​បំពង​ឲ្យ​ក្រហមព្រើងៗ​ស្រង់​ដាក់​ចានតែម្តង។

+ គ្រឿងផ្សំ​

– សាច់ជ្រូក​បី​ជាន់ ២​ខាំ​

– ម្រ៉េ​ច​ម៉ត់ កន្លះ​ស្លាបព្រា​កាហ្វេ​

– ខ្ទឹមស ២ កំពឹស (តាមចំណូលចិត្ត)

– ម្សៅ​ស៊ុប​ខ្នរ 1/2 ស្លាបព្រា​កាហ្វេ​

– ទឹកស៊ីអ៊ីវ មួយស្លាបព្រា​បាយ​

– ខ្ទឹមស​ចិញ្ច្រាំ ២កំពឹស​ (តាមចំណូលចិត្ត)

– ស្ករស ២ស្លាបព្រាកាហ្វេ

-ការ៉ុត ១​ផ្លែ​

ក្នុងកំឡុងពេលដែលចាំសាច់ចូលជាតិ យើងអាចធ្វើទឹកជ្រលក់ដើម្បីបន្ថែមរសជាតិអោយម្ហូបនេះអោយកាន់តែឆ្ងាញ់បាន។

+ គ្រឿងផ្សំ​

– ម្ទេស ៥-១០គ្រាប់តាមចំណូលចិត្ត (យកគ្រាប់ចេញ សម្រាប់អ្នកមិនចូលចិត្តហិរ)

– ស្ករស ២ស្លាបបាយ/ ប៊ីចេង កន្លះស្លាបព្រាកាហ្វេ

– ខ្ទឹមសចិញ្រ្ចាំ ១ស្លាបព្រាបាយ

– ក្រូចឆ្មា កន្លះស្លាបព្រាបាយ/ ទឹកត្រី ១ស្លាបព្រាបាយ

+ វិធីធ្វើ៖ យកខ្ទឹម ម្ទេសបុកចូលគ្នាអោយម៉ត់ រួចដាក់ស្ករ ប៊ីចេង បុករួចហើយ ដួសដាក់ចាន រួចចាក់ទឹកត្រីនិងក្រូចឆ្មាចូលជាការស្រេច៕

from: https://tnaot.com/km/m/detail/article/9356048