វប្បធម៌នីមួយៗមានវិធីផ្សេងគ្នានៃការបង្ហាញការគោរពដល់អ្នកស្លាប់របស់ពួកគេ។ ភូមិមួយដែលមានឈ្មោះថាតូរ៉ាចា នៅខាងត្បូងស៊ូឡាវ៉ាស៊ីប្រទេសឥណ្ឌូនេស៊ីប្រកាន់យកទំនៀមទម្លាប់និងប្រពៃណីដែលពាក់ព័ន្ធនឹងការគោរពដល់អ្នកស្លាប់។
ម្តងក្នុងមួយឆ្នាំពួកគេបានជីកយកសាកសពរបស់សាច់ញាតិពួកគេតាមលំដាប់លំដោយដើម្បីលាងសំអាតនិងទុកអដ្ឋិធាតុហើយស្លៀកសម្លៀកបំពាក់ថ្មីរួចបញ្ចូលទៅក្នុងមឈូសវិញ។
ក្នុងអំឡុងពេលនៃការប្រារព្ធពិធីនេះពួកគេនឹងដង្ហែរអ្នកដែលបានស្លាប់ទៅថ្មីៗតាមភូមិរបស់ពួកគេតាមផ្លូវត្រង់។ យោងទៅតាមជំនឿរបស់ពួកគេប្រសិនបើនរណាម្នាក់ស្លាប់នៅពេលធ្វើដំណើរអដ្ឋិធាតុរបស់ពួកគេត្រូវតែត្រឡប់ទៅរកប្រភពដើមវិញ។
ដោយសារជំនឿនេះមានមនុស្សមិនតិចទេដែលសុខចិត្តធ្វើដំណើរឆ្ងាយពីភូមិដោយខ្លាចថាពួកគេអាចនឹងលាចាកលោកនេះហើយមិនអាចវិលត្រឡប់ទៅផ្ទះបាន៕