
ក្លិបតោខៀវ Chelsea ត្រូវបានគេរាយការណ៍ថា កំពុងចាប់អារម្មណ៍លើការដេញថ្លៃយកខ្សែប្រយុទ្ធ Kai Havertz របស់ក្លិប Bayer Leverkusen នៅក្នុងអំឡុងពេលទីផ្សាររដូវក្តៅបើកទ្វារ។
កីឡាករ Havertz មានវ័យ២០ឆ្នាំត្រូវបាន ផ្សាភ្ជាប់នឹងការផ្លាស់ទៅចូលរួមជាមួយក្លិបធំៗនៅតំបន់អឺរ៉ុបជាច្រើន បន្ទាប់ពីបង្ហាញទម្រង់លេងលេចធ្លោក្នុងក្របខណ្ឌ Bundesliga រដូវកាលនេះ។ សម្រាប់រដូវកាលនេះ រូបគេរកគ្រាប់បាល់បញ្ចូលទីបាន១១គ្រាប់ ពីការបង្ហាញខ្លួនចំនួន២៦ប្រកួត។
យ៉ាងណាមិញ បើយោងតាមកាសែត Daily Mail បានឲ្យដឹង ថាក្លិបតោខៀវកំពុងរៀបចំការដេញថ្លៃយកខ្សែប្រយុទ្ធសញ្ជាតិអាល្លឺម៉ង់រូបនេះ ពីក្លិប Bayer Leverkusen នៅរដូវក្តៅខាងមុខ ហើយក៏នឹងត្រូវចូលរួមប្រជែងជាមួយក្លិប Real Madrid និង Bayern Munich ផងដែរ។
ថ្មីៗនេះ ក្លិប Chelsea ក៏មានការរាយការណ៍ផងដែរថា បានឈានដល់កិច្ចព្រមព្រៀងជាមួយក្លិប RB Leipzig ក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធ Timo Werner នៅរដូវក្តៅនេះ៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ livescore