
Barcelona ខណៈសព្វថៃ្ងរូបគេកំពុងរង់ចាំកុងត្រាថ្មីជាមួយក្រុមសេះបង្កង់ Juventus។
កីឡាករវ័យ២៦ឆ្នាំនេះ បានបង្ហាញទម្រង់ល្អឲ្យក្រុមយក្សរបស់អ៊ីតាលីនេះ មុនពេលសកម្មភាពបាល់ទាត់ត្រូវបានផ្អាកបណ្ដោះអាសន្នដោយសារ covid-19។
សមាជិករបស់ក្រុមជម្រើសជាតិអាហ្សង់ទីននេះ នឹងត្រៀមបន្ដកុងត្រាថ្មីជាមួយ Juventus ដែលកុងត្រានោះ ត្រូវបានប៉ាន់ស្មានថានឹងឲ្យរូបគេនៅជាមួយក្លឹបរហូតដល់ឆ្នាំ២០២២។
ក្នុងកិច្ចសម្ភាសជាមួយ CNN ខែ្សប្រយុទ្ធជំនាញជើងឆ្វេងបាននិយាយថា៖ «ជាការពិត Barcelona គឺជាក្រុមដ៏ធំក្នុងលោក ហើយទីនោះមាន Messi គឺរឹតតែធើ្វឲ្យក្លឹបកាន់តែធំ»។
«វាពិតជាការល្អ បើមានឳកាសលេងនៅទីនោះមែន ប៉ុន្ដែ Juventus ក៏ជាក្រុមដ៏អស្ចារ្យដែរ ជាមួយនឹងប្រវត្ដិសាស្រ្ដដ៏ច្រើន ខណៈសព្វថៃ្ងក្លឹបសម្បូរទៅដោយកីឡាករល្អៗ»៕
ប្រភព៖ Goal