កំពង់ស្ពឺ៖ បងប្អូនប្រជាពលរដ្ឋចំនួន៣៣៦គ្រួសារ ដែលរងប៉ះពាល់ដោយសារខ្យល់កន្រ្ដាក់រលំ និងប៉ើងដំបូល កាលពីល្ងាចថ្ងៃទី៥ ខែមិថុនាឆ្នាំ២០២០ ស្ដិតនៅក្នុងឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានទទួលការឧបត្ថមពីកាកបាទក្រហមកម្ពុជាហើយន នៅព្រឹកថ្ងៃ ទី៩ ខែមិថុនា ឆ្នាំ២០២០នេះ។
លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានពាំនាំផ្តាំផ្ញើក្តីនឹករលឹក សួរសុខទុក្ខ និងសេចក្តីសោកស្តាយចំពោះការបាត់បង់របស់បងប្អូនរងគ្រោះទាំងអស់ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាជូនចំពោះបងប្អូនប្រជាពលរដ្ឋរងគ្រោះទាំងអស់។
ប្រជាពលរដ្ឋទាំង៣៣៦គ្រួសារ ទទួលបាន ក្នុងមួយគ្រួសារទទួលបាន អង្ករ៣០គីឡូក្រាម មុង១ ក្រម៉ា១ សារុង១ អាវយឺត២ ភួយ១ ត្រីខ១០កំប៉ុង មី១កេស សម្រាប់គ្រួសារមធ្យម នឹងរងគ្រោះធ្ងន់ទទួលបានមួយគ្រួសារ អង្ករ៣០ គីឡូក្រាមមី១កេះ ត្រីខ១០ កំប៉ុង-តង់ កៅស៊ូ ១ គិត ១ កញ្ចប់ (មុង ១ ភួយ១ ក្រម៉ា១ សារ៉ុង១) គ្រួសាររងគ្រោះធ្ងន់ធ្ងរ ទទួលបានថវិការ ៤០,០០០០រៀល(កាកបាទក្រហមកម្ពុជា២០ម៉ឺន លោកជំទាវ ខេង សំវ៉ាដា ២០ម៉ឺន)គ្រួសារទទួលរងគ្រោះមធ្យមទទួលបាន ១៥០,០០០រៀល (កាកបាទក្រហមកម្ពុជា១០ម៉ឺន លោកជំទាវ ខេង សំវ៉ាដា ៥ម៉ឺន) នឹងគ្រួសាររងគ្រោះស្រាល ទទួលបាន ៧០,០០០រៀល(កាកបាទក្រហមកម្ពុជា៥ម៉ឺន លោកជំទាវ ខេង សំវ៉ាដា ២ម៉ឺន)។ ដោយ៖ ផេង ភាព