សារព័ត៌មានរ៉យទ័រ នៅថ្ងៃទី ៩ខែមិថុនា បានផ្សាយថា ពលរដ្ឋរាប់ពាន់នាក់ នៅរដ្ឋតិចសាស់ បាននាំគ្នាចូលរួមដង្ហែសព លោក George Floyd ។
លោក George Floyd ជនជាតិស្បែកខ្មៅអាយុ៤៦ឆ្នាំត្រូវ ប៉ូលិសស្បែកសសង្កត់ក រហូតដល់ស្លាប់។ ការស្លាប់របស់ George Floyd បង្កឲ្យមានបាតុកម្មកើតឡើងគ្រប់ទិសទី នៅលើទឹកដីអាមេរិក និងនៅជុំវិញពិភពលោក ពិសេស នៅតំបន់អឺរ៉ុប។
ទង់ជាតិអាមេរិកបានចងនៅតាមផ្លូវទៅកាន់ព្រះវិហារនៅទីក្រុង Houston ដែលជាទីកន្លែងប្រារពពិធីបុណ្យសព និងជាទីក្រុងដែល លោក George Floyd កើតនៅទីនោះនិងធំឡើង។
ពលរដ្ឋដែលចូលរួមក្នុងពិធីបុណ្យសព បានពាក់ម៉ាស់គ្រប់គ្នាបការពារការឆ្លងរាលដាលកូវីដ១៩។ ពលរដ្ឋដែលចូលរួមដង្ហែរសពលោក George Floyd បានបង្ហាញពីការសោកស្តាយចំពោះការស្លាប់ដោយសារតែកម្លាំងប៉ូលិស ។
ជាមួយគ្នានេះបាតុកម្មប្រឆាំងការរើសអើងជាតិសាសន៍ នៅអាមេរិកឈានចូលសប្តាហ៍ទី៣ ក្រោយការស្លាប់ របស់លោក George Floyd៕ ប្រែសម្រួលដោយ៖MEO