
ក្លិប Bournemouth បានចុះកុងត្រារយៈពេលខ្លីជាមួយខ្សែបម្រើ Harry Wilson បន្ថែមពីលើកិច្ចសន្យាចាស់ដែលនឹងត្រូវផុតនៅចុងខែមិថុនាខាងមុខ ដើម្បីរក្សារូបគេឱ្យលេងរហូរដល់ចប់រដូវកាលនេះ។
កីឡាករ Wilson ត្រូវបានក្លិប Bournemouth ខ្ចីជើងពីក្លិប Liverpool ក្នុងកិច្ចសន្យារយៈពេលមួយរដូវកាល ហើយនឹងត្រឡប់មកទឹកដី Anfield វិញនៅចុងខែមិថុនាខាងមុខ ប៉ុន្តែដោយសារវិបត្តិកូវីដ-១៩ បានធ្វើឱ្យក្របខ័ណ្ឌ Premier League មិនអាចបញ្ចប់ទៅតាមការកំណត់ដូចរាល់ឆ្នាំ ទើបពួកគេសម្រេចចុះកុងត្រារយៈពេលខ្លីជាមួយខ្សែបម្រើសញ្ជាតិវែលរូបនេះបន្ថែមទៀត។
ចាប់តាំងពីផ្លាស់ទៅចូលរួមជាមួយ Bournemouth ជាងមួយរដូវកាលមក ខ្សែបម្រើ Wilson វ័យ២៣ឆ្នាំរូបនេះ រកគ្រាប់បាល់បញ្ចូលទីបានចំនួន៧គ្រាប់ ពីការបង្ហាញខ្លួន២៣ប្រកួត ក្នុងក្របខ័ណ្ឌ Premier League របស់ប្រទេសអង់គ្លេស៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ livescore