Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

មនុស្សយន្តផលិតនៅរុស្ស៊ី ​ចូលរួម​បម្រើការងារក្នុងជួរប៉ូលិស​​​​អារ៉ាប់រួម

មនុស្សយន្ត(រ៉ូបូត)​ផលិត​នៅប្រទេស​រុស្ស៊ី ត្រូវបាន​អនុញ្ញាត​ឲ្យចូលបម្រើការងារ​នៅក្នុងជួរ​កងកម្លាំងប៉ូលិស​ នៅទីក្រុង Abu Dhabi ប្រទេស​អារ៉ាប់រួម ។ ការងាររបស់រ៉ូបូត​នេះ គឺធ្វើសកម្មភាព​ល្បាត ការថតវីដេអូសម្ងាត់ទៅលើបុគ្គលិក និងអ្នកដំណើរ រួមទាំង​ពិនិត្យ​មើល​សីតុណ្ហភាព​របស់មនុស្ស​​ជាដើម ។ 

នេះបើតាមការ​បញ្ជាក់​ប្រាប់របស់​​​ក្រុមហ៊ុន Promobot ដែលជាក្រុមហ៊ុនផលិតមនុស្សយន្ត សម្រាប់សេវាកម្ម​​អតិថិជន ​មូលដ្ឋាន​នៅទីក្រុង Perm ប្រទេសរុស្ស៊ី ហើយត្រូវបានប្រភព Sputnik ចុះផ្សាយ​កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ ។​ 

លោក Oleg Kivokurtsev ស្ថាបនិក និងជាប្រធានផ្នែក​អភិវឌ្ឍន៍ បានបញ្ជាក់ថា «នេះមិនមែនជាបទពិសោធន៍នៃការអភិវឌ្ឍផលិតផលនោះទេសម្រាប់ពួកយើង ៖ មនុស្សយន្តរបស់យើង កំពុងធ្វើការនៅក្នុងជួរប៉ូលិសកាហ្សាក់ស្ថាន, ធ្វើការនៅមជ្ឈមណ្ឌលពហុមុខងារនៅតាមរដ្ឋ និងនៅតាមទីក្រុងនានារបស់ប្រទេសរុស្ស៊ី, ធ្វើការនៅការិយាល័យប្រតិបត្តិករចល័តក្នុងប្រទេសតួកគី និងធ្វើការនៅធនាគារជាតិប្រទេសអូម៉ង់ (ប្រទេសតំបន់មជ្ឈិមបូព៌ា)ជាដើម ។ នៅក្នុងការងារទាំងនោះ មនុស្សយន្តរបស់យើង មិនធ្វើនូវកំហុសឆ្គងដូចមនុស្សឡើយ ៖ ពួកវាមិនចេះធុញទ្រាន់នឹងការងារ មិនចេះធុញទ្រាន់នឹងភ្ញៀវទេសចរ មិនដែលយឺតយ៉ាវក្នុងពេលបំពេញការងារ ហើយសំខាន់បំផុត គឺវាមិនដែលធ្វើឱ្យមានកំហុសនោះទេ” ។

មនុស្សយន្តនេះ​និយាយបានភាសាអង់គ្លេស និងអារ៉ាប់ ។ រ៉ូបូតទាំងអស់នោះ​មានមូលដ្ឋានទិន្នន័យភាសាដែលមានសំណួរ និងចម្លើយរាប់ពាន់ ក៏ដូចជាប្រព័ន្ធស្គាល់មុខមាត់ផងដែរ ។ ជាពិសេស រ៉ូបូតនេះ “ដឹង” និងស្គាល់ថា នរណាជាបុគ្គលិក, ជាប៉ូលិស, ជាភ្ញៀវទេសចរ ឬជាឧក្រិដ្ឋជនថែមទៀតផង ។

សូមបញ្ជាក់ថា ក្រុមហ៊ុន Promobot បង្កើតឡើងក្នុងឆ្នាំ ២០១៥ ហើយបានក្លាយជាក្រុមហ៊ុនផលិតមនុស្សយន្តផ្តល់សេវាកម្មស្វយ័តធំជាងគេ មានសមត្ថភាព និងបំពេញបានគ្រប់ភារកិច្ចផ្សេងៗ បម្រើដល់មនុស្សនៅក្នុងប្រទេសរុស្ស៊ី ក៏ដូចជានៅអឺរ៉ុបខាងជើង និងអឺរ៉ុបខាងកើត៕ ប្រែសម្រួលដោយ៖ thach yat

from: https://tnaot.com/km/m/detail/article/9355447