Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ប្រទេសថៃមានករណីថ្មីនៃអ្នកឆ្លងមេរោគកូវីដ-១៩ចំនួន ២នាក់​ និងមិនមានអ្នកស្លាប់នោះទេ

កាលពីថ្ងៃអង្គារ​រដ្ឋាភិបាលថៃបានរាយការណ៍ថា មានករណីថ្មីនៃអ្នកឆ្លង​មេរោគកូវីដ-១៩ចំនួន ២នាក់បន្ថែមទៀត និងមិនមានអ្នកស្លាប់ថ្មីទេ ​ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបនៅក្នុងប្រទេសថៃកើនឡើងដល់ ៣១២១នាក់ និងមានអ្នកស្លាប់សរុប​ចំនួន ៥៨នាក់។

អ្នកជំងឺថ្មីទាំងពីរនាក់ត្រូវបានគេដាក់ឱ្យនៅមណ្ឌលដាច់ដោយឡែក​បន្ទាប់ពីបានត្រឡប់មកពីបរទេសវិញកាលពីពេលថ្មីៗនេះ។ ​ប្រទេសថៃបានរាយការណ៍ថាមិនមានអ្នកឆ្លងជំងឺក្នុងស្រុកអស់រយៈពេល ១៥ថ្ងៃជាប់ៗគ្នាមកហើយ។ វេជ្ជបណ្ឌិត Panprapa Yongtrakul ជំនួយការអ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថាន​ភាពមេរោគកូវីដ-១៩បានមានប្រសាសន៍ថា អ្នកឆ្លងថ្មីទីមួយគឺជានិស្សិតប្រុសអាយុ ២២ឆ្នាំ​បានវិលត្រឡប់មកពីប្រទេសអារ៉ាប៊ីសាអូឌីតកាលពីថ្ងៃទី២៥ ខែឧសភា។ ​លទ្ធផល​វិជ្ជមានរបស់គាត់បានបង្ហាញនៅពេលធ្វើតេស្តលើកទី២ កាលពីថ្ងៃអាទិត្យ ។ ​ករណីថ្មីមួយទៀតគឺជាស្ត្រីអាយុ ៣១ឆ្នាំ​បានវិលត្រឡប់មកពីប្រទេសហូឡង់កាលពីថ្ងៃពុធសប្តាហ៍មុន ហើយគាត់ត្រូវបានបញ្ចូនទៅសណ្ឋាគារមួយនៅទីក្រុងបាងកក។

រូបតំណាង

វេជ្ជបណ្ឌិត Panprapa បាន​មានប្រសាសន៍ថា ប្រទេសថៃបច្ចុប្បន្ននេះបានរួចផុតពីការឆ្លងមេ​រោគកូវីដ-១៩ ក្នុងតំបន់អស់រយៈពេល ១៥ថ្ងៃជាប់គ្នាហើយ ប៉ុន្តែត្រូវការរយៈពេលដល់ទៅ ២៨ថ្ងៃជាប់ៗគ្នាដើម្បី​បញ្ជាក់ថាវាជាហានិភ័យទាប។ អ្នកនាំពាក្យរូបនេះបាន​ក្រើនរំឮកដល់ប្រជាជនឱ្យបន្តពាក់ម៉ាស់​ លាងដៃ និង​រក្សាគម្លាតរវាងគ្នានិងគ្នាបន្ថែមទៀត ព្រោះថា​អ្នកដែលឆ្លងមេរោគភាគច្រើនគឺមិនបានគោរពគោលការណ៍អនាម័យ ។ វេជ្ជបណ្ឌិត Panprapa បាន​បន្ថែមថា ក្នុងរយៈពេលពីរសប្តាហ៍កន្លងមកនេះគេរកឃើញថា ក្រុមដែលឆ្លងជំងឺច្រើនជាងគេគឺនិស្សិត បន្ទាប់មកទៀតគឺ​អ្នកម៉ាស្សា និងកម្មកររោងចក្រ។ ​បច្ចុប្បន្នមានអ្នកជំងឺចំនួន ៩០នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ Bangkok Post

from: https://tnaot.com/km/m/detail/article/9355385