ក្មេងស្រីអាយុ ១៤ឆ្នាំម្នាក់ដែលរស់នៅក្នុងខេត្ត Buriram បាននិយាយប្រាប់បុគ្គលិកមន្ទីរពេទ្យថាព្រះបានធ្វើឱ្យនាងមានផ្ទៃពោះ។
រូបតំណាង
ម្ដាយរបស់ក្មេងនេះមានការភ្ញាក់ផ្អើលជាខ្លាំងនៅពេលបានដឹងដំណឹងនេះ ប៉ុន្តែបើតាមការស៊ើបអង្កេតបានបង្ហាញថាឪពុកចុងរបស់ក្មេងស្រីនេះបានរំលោភនាងនៅក្នុងផ្ទះ។ ហើយចំណុចដែលសំខាន់គឺឪពុកចុងដដែលនេះ ក៏បានរំលោភបងស្រីរបស់ជនរងគ្រោះកាលពីនាងមានអាយុ ១៥ឆ្នាំផងដែរ។ ក្មេងស្រីត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបន្ទាប់ពីគេបានកំណត់ថានាងមានផ្ទៃពោះ ២ខែ។ មន្ត្រីនៅក្នុងតំបន់បានដាក់ពាក្យបណ្តឹងទៅកាន់ប៉ូលិស។ ឪពុកចុងបានសារភាពថាខ្លួនពិតជាបានធ្វើទង្វើបែបនេះមែន ប៉ុន្តែលោកបានអះអាងថានៅពេលដែលចាប់រំលោភក្មេងស្រី គឺលោកត្រូវខ្មោចចូលសណ្ឋិតនៅក្នុងខ្លួន។ ស្រ្តីជាម្តាយមិនបានដឹងថាប្តីរបស់នាងបានធ្វើទង្វើបែបនេះទៅកូនស្រីនោះទេ ហើយនាងបានដឹងរឿងនេះក្រោយពេលដែលរឿងនេះត្រូវបានផ្សាយជាសាធារណៈ។
រូបតំណាង
ក្រោយពេលដឹងដំណឹងភ្លាមស្ត្រីជាម្តាយបានដាក់ពាក្យបណ្តឹងប្រឆាំងនឹងប្តីរបស់នាងដែលត្រូវបានចោទប្រកាន់ពីបទរំលោភក្មេងស្រីអាយុក្រោម ១៥ឆ្នាំ និងបានធ្វើអំពើអាសអាភាសលើកុមារក្រោមការមើលថែរបស់គាត់។ នៅពេលនេះបញ្ហាដែលរសើបខ្លាំងបំផុតនោះគឺការមានផ្ទៃពោះរបស់ក្មេងស្រីអាយុក្រោម១៥ឆ្នាំ។ ក្រុមគ្រួសារជនរងគ្រោះ និងក្រុមគ្រូពេទ្យកំពុងធ្វើការសម្រេចចិត្តថាតើធ្វើបែបណាដើម្បីចៀសវាងក្មេងស្រីមានផលប៉ះពាល់។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ samuitime