តាមក្បួនហោរាសាស្ត្រ ថ្ងៃអង្គារ ៤រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ ឆ្នាំមមែ ឆុងជាមួយឆ្នាំឆ្លូវ ។
សូមមើលរាសីរបស់លោកអ្នកក្នុងថ្ងៃនេះ ៖
ឆ្នាំជូត
រាសីស្រុតចុះ។
ការងារ ៖ នៅថ្ងៃនេះលោកអ្នកឱ្យប្រយ័ត្នប្រយែងការទាស់សម្តីជាមួយក្រុមមនុស្សណាមួយកើតឡើង។ជម្លោះអាចកើតមានទាំងនៅគ្រួសារ កន្លែងធ្វើការងារឬសូម្បីតែការធ្វើដំណើរ។ការរស់នៅថ្ងៃនេះទាំងស្ត្រីបុរសដោយសារដំណើរជីវិតមិនសូវល្អប្រសើរ ម្ល៉ោះហើយយកល្អត្រូវរក្សាភាពស្ងប់ស្ងាត់បន្តិចទើបគ្មានបញ្ហាចោទឡើង។
ជំនួញ ៖ បើចង់បើករបររយះពេលខ្លីៗតែងហុចផ្លែផ្កាមកវិញគ្រាន់ជាទីពេញចិត្តដោយអាចកើបផលចំណេញត្រឡប់មកវិញគ្រាន់កក់ក្តៅ។
ស្នេហា ៖ ប្រុសស្រីមានភាពងាយជម្លោះវិវាទ ប៉ុន្តែភាពផ្អែមល្ហែមនោះក៏មានច្រើនជាងសព្វមួយដង។
ឆ្នាំឆ្លូវ
រាសីខ្ពស់ត្រដែត។
ការងារ ៖ នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកប្រកបការងារដែលសំខាន់ពីព្រោះថាផលល្អៗតែងហុចមកវិញគ្រាន់ជាទីកក់ក្តៅ។
ជំនួញ ៖ រកស៊ីជួញដូរទីជិតឆ្ងាយតែងហុចផលជាផ្លែផ្កាមកវិញគ្រាន់ជាទីពេញចិត្ត។ ការធ្វើដំណើរឆ្ងាយជិតទោះដួងរាសីល្អប្រសើរក្តីតែលោកអ្នកគប្បីប្រុងប្រយ័ត្នផងដែរពីព្រោះថាឧបទ្រពចង្រៃមានយាយីនៅឡើយ ។
ស្នេហា ៖ ប្រុសស្រីមានការចុះសម្រុងនិងមានភាពស្រស់ស្រាយប្រពៃណាស់។
ឆ្នាំខាល
រាសីស្រុតចុះ។
ការងារ ៖ នៅថ្ងៃនេះដួងរាសីរបស់លោកអ្នកបានស្រុតចុះ ហេតុនេះបើចង់ធ្វើអ្វីឃើញថាមិនជឿនលឿនទៅមុខប៉ុន្មានទេពិសេសធ្វើច្រើនបែរជាបានផលតិចទៅវិញទៀតផង។
ជំនួញ ៖ មិនថាការជួញទីជិតឆ្ងាយជួបសេចក្តីសុខដុមដោយអាចប្រមូលភោគផលចូលផ្ទះវិញគួរជាទីកក់ក្តៅ។ការធ្វើដំណើរ ជួបភាពប្រទាំងប្រទើស និង កើតការរកាំចិត្តច្រើន។
ស្នេហា ៖ ប្រុសស្រីមានការប្រែប្រួលប្តូរផ្លាស់ព្រោះជួនត្រូវរ៉ូវគ្នាជួនទាស់ទែងគ្នា។
ឆ្នាំថោះ
រាសីស្រុតចុះ។
ការងារ ៖ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមិនល្អប្រសើរទេ ពិសេសស្ត្រីឱ្យប្រយ័ត្នកើតបញ្ហាទាំងផ្លូវកាយនិងផ្លូវចិត្ត។លោកអ្នកត្រូវរក្សាភាពស្ងប់ស្ងាត់ហើយធ្វើមិនដឹងមិនចំពោះក្រុមមនុស្សខ្លះទើបប្រសើរ។
ជំនួញ ៖ ថ្ងៃនេះមានការចម្រើនលូតលាស់សន្សឹមៗទៅមុខ ប៉ុន្តែបញ្ហាជម្លោះក៏មានច្រើនដែរគប្បីមានការអត់ធ្មត់ធ្វើមិនដឹងមិនឮខ្លះទើបប្រសើរ។
ស្នេហា ៖ ប្រុសស្រីមានការប្រឆាំងនិងបង្កបញ្ហាចំពោះគ្នាច្រើន។
ឆ្នាំរោង
រាសីល្អជាមធ្យម។
ការងារ ៖ រយៈកាលកន្លងមកកិច្ចការងារបានចូលមកប៉ះទង្គិចចំពោះលោកអ្នកច្រើន ដូច្នេះធ្វើឱ្យលោកអ្នកទទួលរងលំបាកផ្លូវចិត្តមិនស្ទើរឡើយ។ក្នុងពេលនេះដែរលោកអ្នកត្រូវរក្សាភាពនឹងធឹងមិនត្រូវយកភាពមោហៈទោសៈដាក់ខ្លួនបានទេ ហើយត្រូវចេះផ្តល់ការអភ័យទោសឱ្យបានច្រើនទើបដំណើរជីវិតមានភាពសុខដើមនិងមានការរីកលូតលាស់ជាងនេះ។
ជំនួញ ៖ មិនមានការប្រែប្រួលប្តូរផ្លាស់គួរជាទីកត់សម្គាល់ទេគឺដូចសព្វមួយដង។
ស្នេហា ៖ កំលោះក្រមុំងាយទាំងផ្អែមល្ហែមនិងងាយទាំងប្រេះស្រាំហេតុនេះគប្បីរក្សាភាពនឹងធឹងក្នុងខ្លួនទើបប្រសើរ។
ឆ្នាំម្សាញ់
រាសីខ្ពស់ត្រដែត។
ការងារ ៖ នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកប្រកបការងារតូចធំនិងបើចង់ផ្តើមការងារអ្វីក៏ជាពេលវេលាល្អផងដែរ។
ជំនួញ ៖ មានការជឿនលឿនទៅមុខនិងអាចកើបផលកម្រៃត្រឡប់មកវិញគ្រាន់ជាទីពេញចិត្តជានិច្ច។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។
ស្នេហា ៖ កំលោះក្រមុំបើចង់ទំនាក់ទំនងស្នេហាថ្មីថ្មោងតែងសម្រេចជោគជ័យដូចគាប់បំណងផង។
ឆ្នាំមមី
រាសីល្អជាមធ្យម។
ការងារ ៖ នាពេលនេះដំណើរជីវិតរបស់លោកអ្នកមានផលល្អនិងអាក្រក់នៅលាយឡំគ្នាដូចនេះទោះធ្វើអ្វីក៏ដោយតោងតែមានការប្រយ័ត្នប្រយែងទើបគ្មានបញ្ហាមិនល្អណាមួយឈានចូលកើត។
ជំនួញ ៖ បើលោកអ្នកចង់បើករបរថ្មីៗមិនទាស់ខុសអ្វីដែរពីព្រោះថាផលដែលជាផ្លែផ្កាតែងឆ្លើយតបមកវិញគ្រាន់ជាទីកក់ក្តៅជានិច្ច។ការធ្វើដំណើរឆ្ងាយជិតមិនសូវមិនសុវត្តិភាពទេគប្បីបន្ថែមការប្រុងប្រយ័ត្ន ។
ស្នេហា ៖ កំលោះក្រមុំមានភាពនឹករលឹកនិងប្រាស្រ័យទាក់ទងគ្នាល្អប្រពៃ។
ឆ្នាំមមែ
រាសីស្រុតចុះ។
ការងារ ៖ នាថ្ងៃនេះលោកអ្នកមិនគប្បីប្រើអារម្មណ៍តប់ប្រម៉ល់ឬមួម៉ៅឡើយពីព្រោះថាងាយកើតជារឿងរាវតូចតាចរីកជាធំវិញផង។
ជំនួញ ៖ បើចង់បើករបរថ្មីៗពិសេសការជួញឆ្ងាយតែងផ្តល់ផលល្អមកវិញជានិច្ច។ការធ្វើដំណើរឆ្ងាយជិតមិនសូវមានសុវត្តិភាពទេគប្បីបន្ថែមការប្រុងប្រយ័ត្នបន្តិចទើបប្រសើរ។
ស្នេហា ៖ កំលោះក្រមុំមានការប្រែប្រួលប្តូរផ្លាស់ពីព្រោះជួនទាស់ទែងជួនផ្អែមល្ហែម។
ឆ្នាំវក
រាសីល្អជាមធ្យម។
ការងារ ៖ នៅថ្ងៃនេះបើទោះបីដួងរាសីមានភាពល្អប្រសើរបន្តិចក្តីតែផលប៉ះទង្គិចតែងកើតចេញមកពីគំនិតនិងការយល់ខុសខ្លួនឯងច្រើនជាង។
ជំនួញ ៖ មានភាពនឹងធឹងល្អពោលគឺមិនមានអ្វីប្រែប្រួលប្តូរផ្លាស់ទេគឺដូចសព្វមួយដង។ការធ្វើដំណើរមានភាពប្រទាំងប្រទើសបន្តិចតែក៏មានភាពសុខដុមល្អផងដែរ។
ស្នេហា ៖ ប្រុសស្រីមានការទុក្ខខ្វាយខ្វល់ច្រើនដោយសារការមិនសូវទុកចិត្តគ្នានិងមិនត្រូវយកភាពប្រកែប្រកាន់ដាក់ខ្លួនទើបប្រសើរ។
ឆ្នាំរកា
រាសីខ្ពស់ត្រដែត។
ការងារ ៖ នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកសម្រេចចិត្តឬចាប់ផ្តើមប្រកបកិច្ចការងារអ្វីមួយពីព្រោះថាផលល្អៗតែងហុចមកវិញផង។
ជំនួញ ៖ មានការទិញចូលលក់ចេញគ្រាន់រស់រវើកគួរសម ហើយផលកម្រៃទៀតសោតគ្រាន់កក់ក្តៅផងដែរ។ការធ្វើដំណើរទីជិតឆ្ងាយមិនថាផ្លូវគោកផ្លូវទឹកក្តីឬផ្លូវអាកាសក្តីជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។
ស្នេហា ៖ ប្រុសស្រីមានភាពផ្អែមល្ហែមនិងជឿនលឿនទៅមុខជានិច្ច។
ឆ្នាំច
រាសីខ្ពស់ត្រដែត។
ការងារ ៖ នៅថ្ងៃនេះលោកអ្នកអាចទទួលដំណឹងល្អនិងពិសេសមានក្រុមមនុស្សជួយជ្រោមជ្រែងអ្វីមួយទៀតផង។
ជំនួញ ៖ ហុចផ្លែផ្កានិងទទួលផលកម្រៃគ្រាន់ជាទីកក់ក្តៅ។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមដូចសព្វមួយដង។
ស្នេហា ៖ កំលោះក្រមុំមានភាពផ្អែមល្ហែមនិងប្រាស្រ័យទាក់ទងគ្នាល្អប្រពៃណាស់។
ឆ្នាំកុរ
រាសីល្អជាមធ្យម។
ការងារ ៖ នៅថ្ងៃនេះដួងរាសីរបស់លោកអ្នកមិនគាប់ប្រសើរទេ ហើយបើទោះបីធ្វើអ្វីមួយតែងមិនឆ្លើយតបដូចសេចក្តីប្រាថ្នាឡើយហើយពិសេសមានបញ្ហាចូលលុកលុយយាយីផង។ការរស់នៅមានភាពសុខដុមនិងបើមានជម្លោះវិវាទក៏ឆាប់ត្រូវគ្នាវិញដែរ។
ជំនួញ ៖ មានការជឿនលឿនទៅមុខតិចណាស់ ហើយបើមានអតិថិជនជំពាក់ប្រាក់កាសផងចូរប្រយ័ត្នត្រូវគេបោកអសារឥតការ។
ស្នេហា ៖ កំលោះក្រមុំមានសភាពផ្លាស់ប្តូរច្រើនហើយម្នាក់ៗក៏ចាំតែប្រឆាំងគ្នាឬចង់ចាញ់ឈ្នះគ្នា៕ ប្រភព៖ Cen