ចិនបានបញ្ជូនកម្លាំងទាហានឆត្រយោងរាប់ពាន់នាក់ និងរថយន្តពាសដែក ចូលរួមធ្វើសមយុទ្ ធនៅតំបន់ភាគខាងជើងជាប់ព្រំដែនប្រទេសឥណ្ឌា។
កម្លាំងទាហាន និងរថយន្តពាសដែក បានបញ្ជូនចេញពិខេត្តហ៊ូប៉ី នៅភាគកណ្តាល ទៅទីតាំងមិនស្គាល់មួយកន្លែង នៅតំបន់ខ្ពង់រាប នាភាគពាយព្យ មានចម្ងាយរាប់ពាន់គឺឡូម៉ែត្រ។
ក្នុងពេលជាមួយគ្នានេះដែរ មន្ត្រីយោធាជាន់ខ្ពស់ចិន និងឥណ្ឌា បានជួបពិភាក្សាគ្នា នៅតំបន់ Moldo ស្ថិតក្នុងតំបន់ដែលចិនគ្រប់គ្រង ក្នុងបន្ទាត់ព្រំដែន LAC ដើម្បីស្វែងរកដំណោះស្រាយបញ្ចប់ការប្រឈមមុខតានតឹង ដែលចាប់ផ្តើមឡើង កាលពីខែឧសភា។
លោក Mao Lei មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកហ្វឹកហ្វឺនកម្លាំងទាហានអាកាសចិន បានលើកឡើងថា ការធ្វើសមយុទ្ធ នៅតំបន់ភាគពាយព្យ ទទួលបានលទ្ធផលល្អ ។ លោក Mao Lei បានបញ្ជាក់ថា« ការប្រើប្រាស់ប្រព័ន្ធដឹកជញ្ជូនស៊ីវីល ដើម្បីដឹកយោធាទៅកាន់តំបន់ខ្ពង់រាប។
ការធ្វើសមយុទ្ធយោធារបស់ចិន បានកើតឡើងចំពេលដែលចិន និងឥណ្ឌាប្រឈមមុខតានតឹង នៅតំបន់ព្រំដែន រវាងប្រទេសទាំងពីរ។ សារព័ត៌មាន Times of india បានផ្សាយថា មន្ត្រីប្រទេសទាំងពីរបានពិភាក្សា នៅថ្ងៃដំបូង ទទួលបានជោគជ័យ ៕