រដ្ឋបាលក្រុងបាងកក (BMA) បានបញ្ជាឱ្យសាលាចំនួន ៤៣៧ ស្ថិតនៅក្រោមវិធានការរបស់ក្រសួងដែលកំណត់ចំនួនសិស្សត្រឹម ៤០០នាក់ក្នុងមួយថ្ងៃ ហើយថ្នាក់នីមួយៗត្រូវមានសិស្សមិនលើសពី ២០នាក់សម្រាប់ឆមាសថ្មីដែលនឹងចាប់ផ្តើមនៅថ្ងៃទី ១ ខែកក្កដាខាងមុខនេះ។
រូបតំណាង
BMA បានបែងចែកថ្នាក់នៃសាលារៀនជាបីខ្នាត គឺខ្នាតតូចមធ្យម និងធំ។ សាលាខ្នាតតូចដែលមានសិស្ស ៤០០នាក់ឬតិចជាងនេះនឹងបើកជាធម្មតាតែថ្នាក់រៀនត្រូវមានកំណត់ត្រឹមចំនួនសិស្ស ២០នាក់ ក្នុងមួយថ្នាក់។
រូបតំណាង
សាលារៀនខ្នាតមធ្យមដែលមានសិស្សពី ៤០០ ទៅ ៨០០នាក់នឹងត្រូវចែកសិស្សជាពីរក្រុមដែលមួយក្រុមត្រូវរៀនក្នុងសាលា និងមួយក្រុមទៀតត្រូវសិក្សាពីចម្ងាយ ប៉ុន្តែសិស្សត្រូវរៀនតាមកាលវិភាគរបស់សាលាជាធម្មតា។ សាលារៀនខ្នាតធំនឹងត្រូវបានអនុញ្ញាតឱ្យតែកម្រិតមត្តេយ្យសិក្សានិងបឋមប៉ុណ្ណោះអាចចូលរៀនបាន។ សាលារៀនទាំងអស់ត្រូវមានវិធានការអនាម័យរួមមាន ការពាក់ម៉ាសជាចាំបាច់ ការសម្អាតដៃជាញឹកញាប់រៀងរាល់ពីរបីម៉ោងម្តង។ គួរបញ្ជាក់ផងដែរថា សាលាទាំងអស់មិនត្រូវបានអនុញ្ញាតឱ្យបើកម៉ាស៊ីនត្រជាក់នោះឡើយ។
រូបតំណាង
BMA ក៏បានលើកឡើងផងដែរអំពីមណ្ឌលថែទាំមនុស្សចាស់ជរានៅស្រុក Bang Khae ក្នុងតំបន់ Thon Buri នឹងត្រូវស្ថិតនៅក្រោមវិធានការទប់ស្កាត់មេរោគកូវីដ-១៩យ៉ាងតឹងរ៉ឹង។ បច្ចុប្បន្នមានមនុស្សចាស់ជរាចំនួន ១៣២នាក់ ដែលកំពុងរស់នៅក្នុងមណ្ឌលនោះ ហើយ BMA បានប្រកាសកាលពីថ្ងៃចន្ទថាសាច់ញាតិនឹងមិនអនុញ្ញាតឱ្យទៅលេងនោះទេ។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Bangkok Post