សាកសពស្ត្រីជនជាតិអ៊ុយក្រែនម្នាក់ត្រូវបានរកឃើញកាលពីម្សិលមិញនៅលើកោះសាមុយ បន្ទាប់ពីបានបាត់ខ្លួនរយៈពេលជិតពីរសប្តាហ៍។
យោងតាមការលើកឡើងរបស់លោក Supoj Khaokwan បានឱ្យដឹងថា ប៉ូលិសនៅតំបន់ Bo Put បានបើកការស៊ើបអង្កេតលើការស្លាប់របស់ស្ត្រីជនជាតិអ៊ុយក្រែន អាយុ ៣២ឆ្នាំ ដែលត្រូវបានគេរកឃើញនៅតំបន់ព្រៃឈើ Soi Pracharat Pattana ។ ការបាត់ខ្លួននេះត្រូវបានរាយការណ៍ដោយប្តីរបស់នាងដែលជាជនជាតិអ៊ុយក្រែនដូចគ្នាកាលពីជិតពីរសប្តាហ៍មុន។ ស្ត្រីរូបនេះបានមកប្រទេសថៃនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ ២០១៩ និងបានរស់នៅលើកោះជាមួយប្តីនិងកូន។ សាកសពរបស់ជនរងគ្រោះត្រូវបានរកឃើញដំបូងដោយលោក Uten Wiangnon ជាបុគ្គលិកនៅសណ្ឋាគារមួយនៅតំបន់នោះ។ លោក Uten បានប្រាប់ប៉ូលិសថា គាត់បានធំក្លិនអ្វីម្យ៉ាងខណៈពេលដែលកំពុងរកផ្សិត។ បន្ទាប់មកគាត់បានហៅប្រពន្ធរបស់គាត់និងមេឃុំទៅកន្លែងកើតហេតុមុនពេលរកឃើញសាកសព។
រូបតំណាង
ក្រុមអ្នកស៊ើបអង្កេតមិនបានបញ្ជាក់ពីមូលហេតុនៃការស្លាប់និងមិនបានចាត់ទុកថាវាជារឿងឃាតកម្មនោះទេ។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Samuitime