Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ថៃមានករណីថ្មីនៃអ្នកឆ្លងមេរោគកូវីដ-១៩ចំនួន ៧នាក់បន្ថែមទៀត និងមិនមានអ្នកស្លាប់ទេ

កាលពីថ្ងៃចន្ទរដ្ឋាភិបាលថៃបានរាយការណ៍ថា មានករណីថ្មីនៃមេរោគកូវីដ-១៩​ចំនួន ៧នាក់បន្ថែមទៀត និងគ្មានអ្នកស្លាប់ថ្មី ទេដែលធ្វើឱ្យអ្នកឆ្លងសរុបនៅក្នុងប្រទេសថៃកើនដល់ ៣១១៩ នាក់ និងមានអ្នកស្លាប់សរុបចំនួន ៥៨នាក់។

​​អ្នកជំងឺថ្មីទាំង៧នាក់នោះ សុទ្ធតែជាអ្នកត្រូវបានដាក់ឱ្យនៅមជ្ឈមណ្ឌលដាច់ដោយឡែករបស់រដ្ឋ ហើយនេះមានន័យថាប្រទេសថៃមិនមានអ្នកឆ្លងជំងឺនៅក្នុងស្រុកចំនួន ២សប្តាហ៍ជាប់គ្នាហើយ។ លោក Taweesilp Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលរដ្ឋបាលស្ថានភាពមេរោគកូវីដ-១៩បានមានប្រសាសន៍ថា រយៈពេល២សប្តាហ៍មកនេះ មានអ្នកមកពីបរទេសចំនួន៧៧នាក់ហើយដែលបានឆ្លងជំងឺ។

រូបតំណាង

បច្ចុប្បន្ននេះ ថៃមានអ្នកជំងឺចំនួន ២៩៧៣នាក់ហើយដែលបានជាសះស្បើយនិងត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ។ 

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ Bangkok Post

from: https://tnaot.com/km/m/detail/article/9351161