Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

មតិ៖ Body Shame

«អ្នកមិនមែនជាស្រីទេប្រសិនបើអ្នកមានទម្ងន់លើសពី 50 គីឡូក្រាម! តើអ្នកធ្លាប់មានអារម្មណ៍ច្រណែនគ្រប់ពេលដែលអ្នកលឺមនុស្សស្រីដទៃទៀតបានលើកឡើងថាពួកគេមានទំងន់ប្រហែល ៤៧-៤៨ គីឡូក្រាមទេ? តើអ្នកធ្លាប់មានអារម្មណ៍ច្រណែនទេនៅពេលដែលអ្នកមើលរឿងឃើញគ្រប់តួស្រីមានរាងស្គម?»

ខ្ញុំធ្លាប់មានអារម្មណ៍មិនល្អរហូតខ្ញុំបង្អត់អាហារខ្លួនឯង បង្ខំហាត់ប្រាណខ្លាំង ហើយថែមទាំងប្រើថ្នាំរបបអាហារទៀតផង ព្រោះខ្ញុំគិតថាខ្ញុំនឹងសប្បាយចិត្តប្រសិនបើខ្ញុំស្រកទំងន់ ដើម្បីមើលទៅស្គមដូចក្មេងស្រីដទៃទៀត។ រាល់ពេលដែលខ្ញុំញ៉ាំអ្វីមួយ ខ្ញុំនឹងរាប់កាឡូរីនៃរបស់ទាំងអស់។ វាធ្វើឱ្យខ្ញុំមានអារម្មណ៍តានតឹង សូម្បីតែពេលដែលខ្ញុំស្រកទំងន់ក៏ខ្ញុំខ្លាចថាខ្ញុំនឹងឡើងទំងន់វិញដែរ។

ដូច្នេះវាពិតជាសំខាន់ទេដែលអ្នកមិនមានទំងន់ស្តង់ដារបានកំណត់? តើទម្ងន់របស់អ្នកជាអ្នកកំណត់តម្លៃតែមួយគត់របស់អ្នកឬទេ? តើអ្នកនឹងត្រូវលះបង់អ្វីដើម្បីទទួលបានទំងន់ល្អ?

ការសម្រកទំងន់ដែលអ្នកដទៃប្រាប់អ្នក ប្រហែលជាមានបំណងល្អដែលចង់ឲ្យអ្នកមានសុខភាពល្អ ប៉ុន្តែប្រសិនបើការសម្រកទំងន់ធ្វើឲ្យអ្នកមានសម្ពាធ ប្រែជាមិនសប្បាយចិត្ត តូចចិត្តដោយសារការប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃដែលមានរាងស្គម មិនមែនជាទម្លាប់ល្អដែលអ្នកត្រូវតែយកដាក់ខ្លួននោះទេ។ ម៉្យាងទៀតទំងន់ស្តង់ដារមនុស្សជាអ្នកកំណត់ ប្រសិនបើអ្នកយល់ថាខ្លួនមានទំងន់លើសឬខ្វះ អ្នកអាចកំណត់ស្តង់ដារដោយខ្លួនឯង ប៉ុន្តែអ្វីដែលសំខាន់គឺអ្នកមានសុខភាពល្អ អារម្មណ៍ល្អ និងស្រលាញ់អ្វីដែលខ្លួនឯងមាន❣️

from: https://tnaot.com/km/m/detail/article/9350399