ថ្មីៗនេះ Channel YouTube ឈ្មោះ CarWow បានធ្វើតេស្តលើរថយន្ត Ford Focus, Honda Civic និង Peugeot 206 ហើយក៏ទទួលបានចម្លើយគួរឲ្យភ្ញាក់ផ្អើល។ នៅក្នុងការធ្វើតេស្តនេះ រថយន្តទាំង ៣ គ្រឿងនោះ ត្រូវគេបង្ហូរប្រេងម៉ាស៊ីន ក៏ដូចជាទឹកស្អំម៉ាស៊ីនចេញអស់តែម្តង។ បន្ទាប់មកពួកគេបញ្ឆេះម៉ាស៊ីនរថយន្ត ហើយប្រើថ្មសង្កត់ឈ្នាន់ហ្គែរ រហូតទាល់តែរថយន្តលែងដំណើរការ។
ជនរងគ្រោះដំបូងគេបង្អស់គឺរថយន្ត Ford Focus ដែលអាចស៊ូបានត្រឹមតែ ២០វិនាទីប៉ុណ្ណោះ ខណៈរថយន្ត Peugeot 206 អាចស៊ូបាន ៤៧វិនាទី។ ដោយឡែក រថយន្តជប៉ុន Honda Civic ពិតជាធ្វើឲ្យគេភ្ញាក់ផ្អើល ដោយអាចស៊ូបានរហូតដល់ទៅ ៦នាទី និង ២២វិនាទី ឯណោះ៕