Samsung មានទម្លាប់ប្រកាសចេញស្មាតហ្វូនត្រកូល Note នៅដើមខែសីហា ហើយបើតាមដំណឹងចចាមអារ៉ាមថ្មីចេញពីប្រទេសកូរ៉េខាងត្បូង បានឲ្យដឹងថាឆ្នាំ ២០២០ នេះមិនមានការផ្លាស់ប្ដូរឡើយ។ ដំណឹងចុងក្រោយអំពី Galaxy Note20 បានឲ្យដឹងថា ស្មាតហ្វូននេះនឹងបង្ហាញមុខដល់ពិភពលោកនៅថ្ងៃទី ៥ ខែសីហា ជាមួយគ្នានឹង Galaxy Fold ស៊េរីថ្មី និងផលិតផលថ្មីៗមួយចំនួនទៀត។ ការប្រកាសនេះរំពឹងថានឹងធ្វើឡើងតាមរយៈអនឡាញ ដែលជាលើកដំបូងសម្រាប់ Flagship របស់ Samsung។
ចចាមអារ៉ាមកន្លងមកអំពី Galaxy Note20 មានដូចជាការបំពាក់អេក្រង់ទំហំ ៦,៧អ៊ីញ លើប្រភេទធម្មតា និងអេក្រង់ទំហំ ៦,៩អ៊ីញ លើប្រភេទ Note20+ ឬអាចជា Note20 Ultra។ ស្មាតហ្វូនទាំងពីរនឹងមានគាំទ្រការប្រើប៊ិច S-Pen ជាមួយបន្ទះឈីបជំនាន់ចុងក្រោយ៕