Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

មន្ត្រីប៉ូលិសទេសចរណ៍ថៃ​ រងការថ្កោលទោសពីការចុះចតឧទ្ធម្ភាគចក្រ​នៅទីធ្លាវត្ត

មន្ត្រីជាន់ខ្ពស់ នៃកម្លាំងប៉ូលិសទេសចរណ៍ថៃ​​ TPB ​ត្រូវបានកោះហៅឲ្យចូលទៅ​កាន់ទីស្នាក់ការប៉ូលិស ​ដើម្បីសួរនាំ​ក្រោយការចុះចតឧទ្ធម្ភាគចក្រ ​នៅទីធ្លាវត្តដ៏ល្បីល្បាញមួយ នៅក្នងប្រទេសថៃ។

សារព័ត៌មាន​ Bangkok Post បានផ្សាយថា​ អគ្គស្នងការប៉ុលិសទេសចរណ៍ថៃ TPB គឺលោកឧត្តមសេនីយ៍ Chettha Komolwattana បានចុះហត្ថលេខា ​កោះហៅ​លោក Krissak Songmoolnak ឲ្យវិលត្រឡប់ទៅកាន់ទីក្រុងបាងកកវិញជាបន្ទាន់​។

សកម្មភាពខាងលើ​ គឺដើម្បី​បើកផ្លូវ​ស្រាវជ្រាវលើករណី ដែលលោក Krissak Songmoolnak​ បានចុះចតឧទ្ធម្ភាគចក្រ​​ Bell 419​ ដឹករូបលោក នៅវត្ត Wat Chedi ​​ស្ថិតក្នុងស្រុក​ Sichol ​កាលពី​៣ថ្ងៃមុន ។

វត្ត Wat Chedi ​ គឺជា​វត្តដែលស័ក្ដិសិទ្ធិបំផុត​​ ដូច្នេះគួរណាស់តែ លោក Songmoolnak ចុះចត​នៅ​កន្លែងផ្សេង​ ក្រៅពីវត្ត គឺជារឿងល្អប្រសើរបំផុត​។ រូបភាព​ដែលបានបង្ហោះ​នៅលើបណ្តាញសង្គម​ ពីឧទ្ធម្ភាគចក្រខាងលើ ទទួលរងការថ្កោលទោសយ៉ាងខ្លាំង​។

ដោយឡែកពាក់ព័ន្ធនឹងការឆ្លងកូវីដ​១៩​ នៅថ្ងៃទី​៨ ខែមិថុនា ថៃរកឃើញការណីឆ្លង ៧នាក់ថ្មី និងមិនមានអ្នកស្លាប់​នោះឡើយ​ ​។ សរុបអ្នកឆ្លងកូវីដ​១៩ ​នៅថៃ មាន​៣១១៩នាក់ ​និងស្លាប់​៥៨នាក់​៕ ប្រែ​សម្រួលដោយ៖ MEO

from: https://tnaot.com/km/m/detail/article/9349851