អាមេរិកបានចោទ DJ របស់រុស្ស៊ី គឺលោក Denis Kaznacheev ពីបទលាងលុយកខ្វក់ ចំនួន១លានដុល្លារ ក្នុងរយ:ពេល១០ឆ្នាំកន្លងមកនេះ ហើយគាត់ត្រូវចាប់ខ្លួន នៅក្នុងប្រទេសអាល្លឺម៉ង់ តាមសំណើ របស់ទីក្រុងវ៉ាស៊ីតោន។
យោងតាម Page បណ្ដាញសង្គមហ្វេស៊ុករបស់តន្រ្ដីករ បានឲ្យដឹងថា DJ របស់រុស្ស៊ី លោក Kaznacheev មានលំនៅក្នុងទីក្រុងប៊ែរឡាំង ត្រូវបានចាប់ខ្លួនតាមសំណើរបស់អាមេរិក។ រហូតមកដល់ពេលនេះ អាមេរិកកំពុងតែស្វែងរកការធ្វើបត្យាប័នជនសង័្សយខាងលើនេះផងដែរ។
យោងតាមសារព័ត៌មាន Tass បានផ្សាយ នៅថ្ងៃទី៨ ខែមិថុនា ថា DJ របស់រុស្ស៊ីម្នាក់នេះ ត្រូវបានអាមេរិកចោទប្រកាន់ពីការលាងលុយកខ្វក់ និងការលួចបន្លំតាមបណ្ដាញអ៊ិនធើរណេត។ អាមេរិក បានចោទ ប្រកាន់ DJ របស់រុស្ស៊ី គឺលោក Denis Kaznacheev ពីការលាងលុយ ចំនួន១លានដុល្លារ ក្នុងរយ:ពេល១០ឆ្នាំកន្លងមកនេះ។
ប្រភពព័ត៌មានដដែល បានបន្ដថា ក្រោយប៉ូលិសអាល្លឹម៉ងចាប់ខ្លួនបាន៧ថ្ងៃ ក្រសួងយុត្ដិធម៌អាអមេរិក ក៏កំពុងតែស្វះស្វែងសម្រាប់ការបញ្ជូនខ្លួន DJ ខាងលើទៅកាន់ទឹកដីអាមេរិក ដើម្បីចោទប្រកាន់ពីការលាងលុយកខ្វក់ និងសកម្មភាពផ្លូវងងឹត តាមបណ្ដាញអ៊ីនធើរណេត។ រហូតមកដល់ពេលនេះ គាត់ស្ថិតក្នុងការឃុំខ្លួន នៅក្នុងប្រទេសអាល្លឺម៉ង់ នៅឡើយ។
ដោយឡែកបណ្ដាញសង្គមរបស់ជនសង័្សយខាងលើ បានអះអាងថា គណនី Kaznacheev ត្រូវបានគេលួច និងប្រើប្រាស់សម្រាប់សកម្មភាពឧក្រិដ្ឋ។
ទោះជាយ៉ាងណា សារព័ត៌មានខាងលើនេះ ក៏មិនបានទទួលការអត្ថាធិប្បាយ ឬបំភ្លឺពីប៉ូលិសអាល្លឺម៉ង់ ស្ថានទូតរុស្ស៊ីប្រចាំទីក្រុងប៊ែរឡាំង ឬក៏ក្រសួងការបរទេសអាមេរិកនៅឡើយ ជុំវិញការឃាត់ខ្លួនឌីជេរបស់រុស្ស៊ី៕ ប្រែសម្រួល ដោយ Nuon