Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

បាតុកម្មដេកផ្កាប់មុខ និងលុតជង្គង់កំពុងតែពេញនិយមនៅអាមេរិក​

ក្រោយការស្លាប់បុរសជនជាតិស្បែកខ្មៅ​ បណ្តាលឲ្យមានបាតុកម្ម គ្រប់រូបភាពកើតឡើង នៅអាមេរិក ដោយយកតម្រាប់តាមជនរងគ្រោះ ​ដែលត្រូវប៉ូលិសអាមេរិកប្រើជង្គង់សង្កត់ក រហូតដល់ស្លាប់។ ករណីនេះបាននាំឲ្យមានបាតុកម្មលុតជង្គង់ និងបាតុកម្មដេក​ នៅអាមេរិក ​ដើម្បីទាមទាររកយុត្តិធម៌​ឱ្យជនរងគ្រោះ និងបញ្ចប់ការរើសអើងជាតិសាសន៍។

ពលរដ្ឋអាមេរិក រាប់សិបពាន់នាក់​ បានប្រមូលផ្តុំគ្នា​ នៅមុខសារមន្ទីរ​ក្នុងទីក្រុង Philadelphia ដោយនាំគ្នាដេក​ពេញនៅខាងមុខ ហើយស្រែកនូវពាក្យ​ថា ​«ខ្ញុំមិនអាចដកដង្ហើមបានឡើយ» ដើម្បីទាមទាររកយុត្តិធម៌ឱ្យ George Floyd។

ក្រុមបាតុករបានដេកផ្កាប់មុខ ដាក់ដៃទាំងពីរលើខ្នង ដូចត្រូវជាប់ខ្នោះ រយៈពេល​៨នាទី ជាពេលវេលាដែលជនរងគ្រោះ​George Floyd ត្រូវប៉ូលិសសង្កត់ក រហូតដល់ស្លាប់ ។ ក្រុមបាតុករបាននាំគ្នាស្រែកថា​«ខ្ញុំមិនអាចដកដង្ហើមបានឡើយ»។

បាតុកម្ម បានចាប់ផ្តើមឡើងនៅថ្ងៃត្រង់ ថ្ងៃទី​៦ ខែមិថុនា (ពេលវេលានៅអាមេរិក) នៅមុខសារមន្ទីរ​សិល្បៈ ។ ជាមួយគ្នានេះ ក្រុមបាតុករបានលើកបដាដោយមានសរសេរថា គ្មានយុត្តិធម៌ គឺគ្មានសន្តិភាពនោះឡើយ។

បុរសជនជាតិស្បែកខ្មៅ ​George Floyd ​បានស្លាប់ដោយសារតែប៉ូលិសយកជង្គង់សង្កត់ក រហូតដល់ជិត​៩នាទី ធ្វើឲ្យគាត់មិនអាចដកដង្ហើមបាន ក៏ដាច់ខ្យល់ស្លាប់​។ តាំងពីពេលនោះមក គឺមានបាតុកម្មកើតឡើងជាបន្តបន្ទាប់ បង្កឲ្យមានអំពើហិង្សាទៀតផង​។​ បាតុកម្មបានរាលដាលដល់ប្រទេសជាច្រើន នៅជុំវិញពិភពលោក​ ជាពិសេស ប្រទេសមានក្រុមជនជាតិស្បែកខ្មៅ​រស់នៅ៕ប្រែសម្រួលដោយMEO

from: https://tnaot.com/km/m/detail/article/9349242