
ក្រោយពីការចេញផ្សាយនូវអាល់ប៊ុមបទចម្រៀងថ្មី Delight ទទួលបានការគាំទ្រយ៉ាងខ្លាំង លោក Baekhyun សមាជិកក្រុម EXO នឹងរៀបចំកម្មវិធីជជែកគ្នាជាមួយអ្នកគាំទ្ររបស់លោកតាមប្រព័ន្ធអ៊ីនធើណិត ។
កម្មវិធីជជែកគ្នាជាមួយអ្នកគាំទ្រតាមប្រព័ន្ធអ៊ីនធើណិតនោះមានឈ្មោះថា “CanDelight Shop” ដែលនឹងធ្វើឡើងនៅថ្ងៃទី១៣ ខែមិថុនា ខាងមុខនេះ ដោយចាប់ផ្តើមពីម៉ោង ៤រសៀល ម៉ោងក្នុងប្រទេសកូរ៉េ ។ កម្មវិធីនេះនឹងធ្វើការផ្សាយផ្ទាល់តាមរយៈប្រព័ន្ធបណ្តាញសង្គម V Live សម្រាប់អ្នកគាំទ្ររបស់លោកទូទាំងពិភពលោក ។
លោក Baekhyun គ្រោងនឹងអនុញ្ញាតឱ្យអ្នកគាំទ្ររបស់លោក អាចមានជាសំណួរបាន ហើយលោកនឹងឆ្លើយទៅកាន់ពួកគាត់ទាំងអស់ ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ allkpop