Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

គោលដៅផ្ទេរ Madrid និង Barca យកខ្សែបម្រើ Fabian ស្ថិតនៅក្នុងភាពស្រពេចស្រពិលនៅឡើយ

ប្រធានផ្នែកកីឡាក្លិប Napoli លោក Cristiano Giuntoli បានបញ្ជាក់ប្រាប់ទៅកាន់ក្លិប Real Madrid និង Barcelona ថាខ្សែបម្រើកណ្តាល Fabian Ruiz នឹងមិនមានឈ្មោះសម្រាប់លក់ចេញនៅអំឡុងពេលទីផ្សាររដូវក្តៅបើកទ្វារនាពេលខាងមុខទេ។

ខ្សែបម្រើសញ្ជាតិអេស្ប៉ាញរូបនេះ ត្រូវបានក្លិប Napoli ទិញមកពីក្លិប Real Betis ក្នុងតម្លៃ៣០លានផោន កាលពីរដូវក្តៅឆ្នាំ២០១៨។ ការដែលផ្លាស់មកទីនេះ ជាចំណែកធ្វើឱ្យរូបគេមានការអភិវឌ្ឍន៍សមត្ថភាពលេងបានយ៉ាងល្អពីមួយរដូវកាលទៅមួយរដូវកាល។ បច្ចុប្បន្ន រូបគេបានក្លាយជាគោលដៅផ្ទេរដ៏គួរឱ្យចាប់អារម្មណ៍ពីសំណាក់ក្លិបយក្សអេស្ប៉ាញទាំងពីរនៅទីផ្សាររដូវក្តៅបើកទ្វារនាពេលខាងមុខ។

យ៉ាងណាក៏ដោយ ក្រោយលេចឮដំណឹងបែបនេះ លោក Giuntoli ប្រធានផ្នែកកីឡារបស់ក្លិប Napoli បានចេញមកបញ្ជាក់ប្រាប់ទៅកាន់ក្លិបទាំងពីរខាងលើតាមរយៈទូរទស្សន៍ Sky Sport Italia ថា៖ “Fabian នៅសល់កិច្ចសន្យា៣ឆ្នាំជាមួយយើង ហើយគាត់នឹងបន្តលេងនៅទីនេះឆ្នាំក្រោយទៀត។ ខ្ញុំគិតថា គាត់នឹងស្នាក់នៅ Napoli បន្តទៀត ព្រោះគាត់សប្បាយចិត្តនឹងនៅទីនេះក្រោមការដឹកនាំរបស់លោក Gennaro Gattuso” ។

សម្រាប់រដូវកាលនេះ ខ្សែបម្រើ  Fabian រកគ្រាប់បាល់បញ្ចូលទីបាន២គ្រាប់ និងប៉ះបាល់ឱ្យមិត្តរួមក្រុមបញ្ចប់ទី (Assists) ២លើកផងដែរ ពីការបង្ហាញខ្លួនចំនួន២៣ប្រកួត ក្នុងក្របខ័ណ្ឌ Serie A របស់ប្រទេសអ៊ីតាលី៕

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ football-italia

from: https://tnaot.com/km/m/detail/article/9348353