Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

បាតុកម្មអាមេរិករាលដាល​​ដល់តំបន់អឺរ៉ុប រហូតឈានដល់អំពើហិង្សា នាំឲ្យមានការចាប់មនុស្សរាប់រយនាក់

បាតុកម្មនៅអាមេរិក បានរាលដាលយ៉ាងខ្លាំង នៅតំបន់អឺរ៉ុប​ បង្កឲ្យមានអំពើហិង្សា ហើយមនុស្សរាប់រយនាក់ក៏ត្រូវបានចាប់ខ្លួនផងដែរ។ បាតុកម្មបានកើតឡើង ដោយសារតែប៉ូលិសអាមេរិក សង្កត់កបុរសជនជាតិស្បែកខ្មៅ ​ឈ្មោះ George Floyd រហូតដល់ស្លាប់ ។ បាតុកម្មខាងលើ គឺជាការចូលរួម​ប្រឆាំងនឹងការរើសអើងជាតិសាសន៍​។

កាលពីថ្ងៃទី​៧ ខែមិថុនា​ ពលរដ្ឋអ៊ីតាលី រាប់រយនាក់​បាននាំគ្នាធ្វើបាតុកម្ម នៅទីក្រុងរ៉ូម ដោយមានស្លាកបដាសរសេរអក្សថា​ «ខ្ញុំមិនអាចដកដង្ហើមបាន» ឬ«ជីវិតរបស់ក្រុមជនជាតិស្បែកខ្មៅ គឺសំខាន់»។

អ្នកចូលរួមធ្វើបាតុកម្ម រក្សាគម្លាតគ្នា យ៉ាងតិច​១ម៉ែត្រ ដែលជាការគោរពច្បាប់គម្លាតសង្គម​ ខណ:មានអ្នកឆ្លង និងស្លាប់​នៅតែបន្តកើនឡើង​។

ជាមួយគ្នានេះដែ រក៏មានបាតុកម្មនៅប្រទេសប៊ែលហ្សិក និង ប្រទេសអង់គ្លេស​ប្រឆាំងនឹងការរើសអើងជាតិសាសន៍​។ នៅក្នុងប្រទេសប៊ែលហ្ស៊ិក​ បានពលរដ្ឋ​ប្រមាណ​១ម៉ឺននាក់ ក៏ចូលរួម​ធ្វើបាតុកម្ម ហើយមានបាតុករ ១៥០នាក់​ ត្រូវបានចាប់ខ្លួន។

អភិបាលក្រុង Brussels លោក Philippe Close បានលើកឡើងថា បាតុករមួយចំនួន​បង្កអំពើហិង្សា​ បំផ្លាញ​ហាងលក់ទំនិញ​ បង្ខំឲ្យប៉ូលិសត្រូវប្រើឧស្ម័នបង្ហូរទឹកភ្នែក និងចាប់ខ្លួនបាតុករបង្កអំពើហិង្សា ។

នៅក្នុងប្រទេសអង់គ្លេស ក៏ដូចគ្នានោះដែរ ក៏មានបាតុកម្ម កើតឡើងប្រឆាំងនឹងការរើសអើងជាតិសាសន៍។ ក្រៅពីនេះក៏មានប្រទេសជាច្រើន នាំគ្នាធ្វើបាតុកម្មផងដែរ​។ កាលពីចុងសប្តាហ៍កន្លងមក គឺមានប្រទេសជាច្រើន​ បាននាំគ្នាធ្វើបាតុកម្ម ប្រឆាំងនឹងការរើសអើងជាតិសាសន៍ ៕ ប្រែសម្រួលដោយ៖ MEO

from: https://tnaot.com/km/m/detail/article/9347706