ថៃ៖ យ៉ាងហោចណាស់អ្នកតវ៉ា ៥០០០នាក់ បានប្រមូលផ្តុំគ្នានៅវិមានប្រជាធិបតេយ្យក្នុងទីក្រុងបាងកក កាលពីថ្ងៃអាទិត្យ ដែលហាក់ដូចជា បាតុកម្មធំបំផុតប្រឆាំងនឹងរដ្ឋាភិបាលចាប់តាំងពីមានការរឹតត្បិតលើការពារការឆ្លងកូវីដ ត្រូវបានបន្ធូរបន្ថយ ។
បាតុកម្មដឹកនាំដោយនិស្សិត ដែលត្រូវបានរៀបចំឡើង ដោយក្រុមយុវជនសេរី និងសម្ព័ន្ធមិត្តរបស់ខ្លួន គឺចលនាប្រជាជនសេរី មានគោលបំណងដាក់សម្ពាធឱ្យរដ្ឋាភិបាលរំលាយសភា សរសេរធម្មនុញ្ញថ្មី និងបញ្ចប់ការគំរាមកំហែងប្រឆាំងនឹងការរិះគន់របស់ខ្លួន ។ អ្នករៀបចំបាតុកម្មនេះ បាននិយាយតាមរយៈមីក្រូហ្វូនថា៖«អំណាចរបស់ប្រជាជនកំពុងត្រូវបានបង្ហាញនៅទីនេះ។» ក្រុមបាតុករកាន់តែច្រើនបានមកដល់កន្លែងតវ៉ា ខណៈដែលប៉ូលិសជាង ៣០០នាក់បានរង់ចាំនៅក្បែរស្តូប ដើម្បីគ្រប់គ្រងសន្តិសុខ ។
លោកឧត្តមសេនីយ៍ទោ Somprasong Yenthuam អនុប្រធានការិយាល័យប៉ូលីសក្រុងបាននិយាយថា ប៉ូលិសសរុបចំនួន ៦០០នាក់ ត្រូវបានដាក់ពង្រាយ ដើម្បីផ្តល់សន្តិសុខដល់ក្រុមអ្នកតវ៉ារហូតដល់ ៥,០០០នាក់ ។ លោកបាននិយាយថា ចំនួនប៉ូលិសអាចនឹងកើនឡើងទ្វេដងប្រសិនបើមានបាតុកម្មកាន់តែច្រើនឡើងៗ ៕ ដោយ៖ ត្នោត