Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

កូវីដ១៩៖ ពិភពលោកមានអ្នកឆ្លងកើនឡើងដល់ ជាង៧លាននាក់ និងស្លាប់ជិត​ ៤០៥ ០០០នាក់

បើតាមគេហទំព័រ Worldometers បានផ្សាយថា គិតដល់វេលាម៉ោង​​៦ព្រឹក ថ្ងៃទី៨ ខែមិថុនា ចំនួនអ្នកឆ្លងកូវីដ​១៩​ នៅលើពិភពលោកកើនឡើងដល់ 7.078.988 និងស្លាប់កើនឡើងដល់ 404.975 នាក់ស្លាប់។ ចំណែក អ្នកឆ្លងកូវីដ១៩ ព្យាបាលជាសះស្បើយ​ ក៏បានកើនឡើងដល់ 3.453.487 នាក់ផងដែរ ។

ក្នុងចំណោមអ្នកឆ្លងជាង​៧លាននាក់ មាននៅក្នុងប្រទេសចំនួន​២១៣ប្រទេស និងដែនដី នៅជុំវិញពិភពលោក ។ នៅពេលនេះដែរ ប្រទេស និងតំបន់ជាច្រើន បានសម្រេចលុបបម្រាម ហើយបើកទ្វារសេដ្ឋកិច្ចរបស់ខ្លួន ក្រោយមានអ្នកឆ្លងកូវីដ១៩ ធ្លាក់ចុះ​។ ជាមួយគ្នានេះក៏មានប្រទេសមួយចំនួនមានអ្នកឆ្លងកើនឡើងផងដែរ ។

ប្រទេសដែលមានអ្នកឆ្លងកូវីដ​១៩ កើនឡើងច្រើន​លំដាប់ទី១ លើពិភពលោក គឺអាមេរិក ដដែល ។ ក្នុងរយៈពេល​២៤ម៉ោងកន្លងមក អាមេរិកមានអ្នកឆ្លងកូវីដ១៩​ថ្មី 18.514 នាក់ និងស្លាប់​៣៧០នាក់ ធ្វើឲ្យចំនួនអ្នកឆ្លងសរុបនៅអាមេរិក​កើនឡើង 2.007.058 នាក់ និងស្លាប់កើនឡើងដល់ 112.466 នាក់។

ចំនួនអ្នកឆ្លង នៅអាមេរិក មានសញ្ញាកើនឡើងខ្ពស់ ក្រោយរដ្ឋជាច្រើនបានបើកទ្វារ​ដំណើរការសេដ្ឋកិច្ច ហើយពេលនេះមានបាតុកម្មគ្របដណ្តប់ នៅទូទាំងអាមេរិកទៀត ជាសញ្ញាកើនឡើងខ្ពស់។

បន្ទាប់ពីអាមេរិក គឺប្រេស៊ីល​​ ជាប្រទេសមានករណីឆ្លងច្រើនលំដាប់ទីពីរ នៅលើពិភពលោក ដោយប្រទេសនេះមានករណីឆ្លងថ្មី ក្នុងរយៈពេល ២៤ម៉ោង មាន​16.722នាក់ និងអ្នកស្លាប់ ៤៥៤នាក់​ ធ្វើឲ្យអ្នកឆ្លង សរុបកើនឡើង ដល់ទៅ 690.309 នាក់ និងស្លាប់សរុប 36.411នាក់។

ប្រទេសទី៣ ​គឺប្រទេសរុស្ស៊ី​ មានអ្នកឆ្លង 8.984 និងស្លាប់កើនឡើង ១៣៤នាក់ក្នុងរយៈពេល​២៤ម៉ោង ធ្វើឲ្យអ្នកឆ្លងសុរប 467.673 នាក់ និង ស្លាប់សរុប5.859 នាក់​៕ ប្រែសម្រួលដោយ៖ MEO

from: https://tnaot.com/km/m/detail/article/9347359