Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អភិបាលខេត្តភូកេតបានចុះហត្ថលេខាលើ​លក្ខខណ្ឌនៃការបើកឆ្នេរ​ឡើងវិញនៅថ្ងៃទិ៩ មិថុនា

អភិបាលខេត្តភូកេតលោក Phakaphong Tavipatana បានចុះហត្ថលេខាលើបទបញ្ជាផ្លូវការមួយដើម្បីបើកឆ្នេរនៅភូកេតទាំងអស់ចាប់ពីថ្ងៃទី៩ ខែមិថុនា រួមទាំងចាប់ផ្តើមប្រតិបត្តិការជាបណ្តើរៗ​នូវការិយាល័យដឹកជញ្ជូន​ ​និងសាលាបើកបរ​ផងដែរ។

ឆ្នេរសមុទ្របើកឡើងវិញជាមួយនឹងលក្ខខណ្ឌ​ចំនួន ៥ ​ដែលភាគីពាក់ព័ន្ធទាំងអស់ត្រូវអនុវត្តន៍។

១. ​ត្រូវប្រាកដថាគ្រប់ទីកន្លែងទាំងអស់ត្រូវតែសម្អាតឱ្យបានមុនពេលដំណើរការ និងជារៀងរាល់ថ្ងៃ។

២.​ ភ្ញៀវនិងអ្នកប្រតិបត្តិករទាំងអស់ត្រូវតែពាក់ម៉ាស់។

៣.​ ​ត្រូវសម្អាតដៃជាមួយសាប៊ូ ឬអាល់កុលឱ្យបានញឹកញាប់។

៤.​ ត្រូវគោរពគោលការណ៍រក្សាគម្លាតដោយនៅឱ្យឃ្លាតពីគ្នាយ៉ាងតិច ១ម៉ែត្រ។

៥.​ ត្រូវកំណត់ចំនួនភ្ញៀវទេសចរណ៍ និងកំណត់ម៉ោងកម្សាន្ត។

រូបតំណាង

គ្រប់ភាគីទាំងអស់​ត្រូវតែអនុវត្តតាមនិតិវិធីនិងសេចក្តីណែនាំ​ដែល​បានបង្កើតឡើងដើម្បីការពារការរីករាលដាលនៃមេរោគកូវីដ-១៩។ ចំពោះអ្នកដែលមិនគោរពតាមគោលការណ៍ដែលបានចែងទាំង៥ខាងលើនឹងត្រូវ​ផាកពិន័យ​ជាប្រាក់ពី ២០០០០ បាត​​​រហូតដល់ ១០០ ០០០ ០០០បាត ​ឬជាប់គុកចំនួន ១ឆ្នាំ។ 

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ Phuket news

from: https://tnaot.com/km/m/detail/article/9345237