ប៉ូលិសបាននិយាយកាលពីថ្ងៃអាទិត្យថា មានបុរសជនជាតិអង់គ្លេសម្នាក់បានជាប់នៅក្នុងអណ្តូងរយៈពេល ៦ថ្ងៃនៅលើកោះបាលីនៃប្រទេសឥណ្ឌូនេស៊ី ហើយនៅពេលនេះគាត់ត្រូវបានគេជួយសង្គ្រោះឱ្យចេញមកវិញ។
ក្រុមអ្នកជួយសង្គ្រោះបានសង្រ្គោះលោក Jacob Roberts អាយុ ២៩ឆ្នាំ ចេញពីអណ្តូងដែលមានជម្រៅ ៤ម៉ែត្រ បន្ទាប់ពីកសិករម្នាក់នៅក្នុងភូមិ Pecatu បានឃើញរូបលោក និងបានប្រាប់ទៅប៉ូលិស។ លោក Gede Darmada ប្រធានក្រុមជួយសង្គ្រោះក្នុងតំបន់បានប្រាប់ AFP ថា៖ «មានកសិករម្នាក់កំពុងដើរឃ្វាលគោហើយបានឮសំឡេងស្រែកហៅឱ្យជួយពីបុរសជនជាតិអង់គ្លេសរូបនេះ»។
ជនរងគ្រោះបានបាក់ជើងម្ខាង នៅពេលគាត់ជំពប់ជើងចូលអណ្តូងទឹកដែលនៅជិតនោះ។ គាត់បានប្រាប់អាជ្ញាធរថា គាត់បានព្យាយាមគេចពីសត្វឆ្កែក្នុងភូមិមួយក្បាលដែលដេញតាមគាត់។ តាមប្រភពបានឱ្យដឹងថា ជនរងគ្រោះស្គមស្គាំងហើយគ្មានកម្លាំងសោះ ព្រោះគាត់មិនបានហូបអ្វីថែមទាំងមានរបួសទៀត។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Bangkok Post