សត្វផ្សោតពណ៌ផ្កាឈូកដ៏កម្រចំនួន ៣ក្បាលត្រូវបានគេប្រទះឃើញនៅក្នុងសមុទ្ររវាងកោះ Tao និងកោះ Phangan នៃខេត្ត Surat Thani កាលពីព្រឹកថ្ងៃអាទិត្យ។
អ្នកទេសចរមួយក្រុមបានទៅលេងទីក្រុង Hin Bai ជាតំបន់ដែលមានប្រជាប្រិយភាពមួយនៅចន្លោះកោះ Tao និងកោះ Phangan។ ភ្ញៀវទេសចរណ៍ថៃនិងបរទេសរំភើបនិងរំជើបរំជួលខ្លាំងមែនទែន ខណៈពេលដែលកំពុងជិះទូក ហើយមានសត្វផ្សោតពណ៌ផ្កាឈូកដ៏កម្រចំនួនបីក្បាលបានបង្ហាញខ្លួននៅក្នុងសមុទ្រពណ៌ខៀវយ៉ាងច្បាស់តាមទូករបស់ពួកគេ។ គេប្រទះឃើញសត្វផ្សោតពណ៌ផ្កាឈូកជាញឹកញាប់នៅក្បែរឆ្នេរ Nang Kam ។
លោក Wichwut Jinto អភិបាលខេត្ត Surat Thani បានមានប្រសាសន៍ថាចាប់តាំងពីការផ្ទុះឡើងនៃមេរោគកូវីដ-១៩មក សមុទ្រនៅជុំវិញកោះ Tao មានសម្រស់កាន់តែស្រស់ស្អាត ហើយគេឃើញផ្កាថ្មបានដុះឡើងវិញជាបន្តបន្ទាប់។
មិនត្រឹមតែប៉ុណ្ណោះអណ្តើកសមុទ្រដែលត្រូវបានគេរកឃើញថាបានដាក់ពងចំនួន ១៣កន្លែងនៅលើកោះសាមុយ ហើយមានត្រីឆ្លាមមួយក្បាលត្រូវបានគេមើលឃើញនៅជិតតំបន់ Don Sak និងនៅប្រជុំកោះ Ang Thong ។ ទាំងនេះជាសញ្ញានៃភាពល្អប្រសើររបស់បរិស្ថាន។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Bangkok Post