ក្រសួងសុខាភិបាលរបស់ប្រទេសអាហ្វហ្គានីស្ថាន នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២០ បានប្រកាសថា ក្នុងមួយថ្ងៃប្រទេសនេះរកឃើញករណីឆ្លងកូវីដ១៩ថ្មីចំនួន៧៩១នាក់ទូទាំងប្រទេស ។
ប្រភពបន្តថា គិតមកត្រឹមថ្ងៃទី៧ ខែមិថុនា កូវីដ១៩ ឆ្លងនៅអាហ្វហ្គានីស្ថានកើនឡើងសរុប ២០ ៣៤៥ នាក់ ។
សេចក្តីប្រកាសព័ត៌មាន ក្រសួងសុខាភិបាលបានបញ្ជាក់ថា «សរុបមនុស្ស ១ ៤២៧ នាក់បានធ្វើតេស្ត រយៈពេល២៤ម៉ោង ។ ក្នុងនោះ៧៩១ នាក់បង្ហាញលទ្ធផលវិជ្ជមានវីរុសកូវីដ១៩» ។
ប្រភពបន្តថា អ្នកជំងឺបាត់បង់ជីវិតកើនឡើងសរុប៣៥៧នាក់ចាប់តាំងពីជំងឺរាតត្បាតនៅក្នុងប្រទេសនេះរៀងរហូតមក។
ជាមួយគ្នានេះដែរ អ្នកជំងឺដែលជាសះស្បើយថ្មី ៤៥នាក់ គិតមកត្រឹមថ្ងៃទី៦ ខែមិថុនា ។ ដូច្នេះ នៅទូទាំងប្រទេស អ្នកជាសះស្បើយសរុប ១ ៨៧៥នាក់ ។
ប្រទេសនេះបានធ្វើតេស្តរកវីរុសសរុប ៤៧ ៣២៧ នាក់ គិតចាប់ពីខែកុម្ភៈ ឆ្នាំ២០២០ មកទល់នឹងពេលបច្ចុប្បន្ននេះ ៕ ប្រែសម្រួលដោយ៖ thach yat