Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

បាញ់ប្រហារ​នៅមជ្ឈមណ្ឌល​ស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន​ ស្លាប់​១០នាក់ នៅម៉ិកស៊ិក

មនុស្សយ៉ាងតិច​១០នាក់​បានស្លាប់​ក្នុងការបាញ់ប្រហារ​កាលពីថ្ងៃទី​៦ ខែមិថុនា ឆ្នាំ២០២០ បង្កឡើងដោយក្រុមខ្មាន់កាំភ្លើង​មិនស្គាល់អត្តសញ្ញាណ ​។ ពួកនេះបានបាញ់ប្រហារ​​នៅមជ្ឈមណ្ឌល​ស្តារនីតិសម្បទា​អ្នកគ្រឿងញៀន​ ស្ថិតនៅក្នុងរដ្ឋធានី Irapuato របស់ប្រទេសម៉ិកស៊ិក ។ 

តំបន់ Guanajuato នេះ ស្ថិតនៅភាគកណ្តាល​របស់ប្រទេសម៉ិកស៊ិក បានក្លាយជាចំណុចក្តៅបំផុត ​ផ្ទុះឡើងនូវអំពើហិង្សា​​ បង្កដោយក្រុមអន្ធពាលជួញដូរគ្រឿងញៀន ហើយដែលលោកប្រធានាធិបតី Andres Manuel Lopez Obrador បានប្តេជ្ញាចិត្តថា នឹងបោសសម្អាតនោះ ។  

ប៉ុន្តែបើទោះបី​ជាតំបន់នេះស្ថិតនៅក្នុង​ការចាក់សោ ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតពីវីរុស​កូវីដ​១៩​យ៉ាងណាក៏ដោយ ប៉ុន្តែ​ការ​សម្លាប់មនុស្ស​នៅតែ​បន្តកើនឡើង​ហួសពីការថ្លែង ។

កាលពីរសៀលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២០ រដ្ឋបាល​នៅក្នុងតំបន់​បានថ្លែងការណ៍មួយថា យោងតាមលទ្ធផលបឋម ឃាតកមិនស្គាល់អត្តសញ្ញាណ៣នាក់​បានបាញ់ប្រហារ​ទៅលើ​មជ្ឈមណ្ឌលស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ស្ថិតនៅ​តំបន់ប្រជុំជន Irapuato ដែលជាតំបន់ឧស្សាហកម្ម​មួយដ៏ល្បីល្បាញ​របស់ម៉ិកស៊ិកនោះ ។ 

ជាមួយគ្នានេះដែរ ប៉ូលិសក៏កំពុងតែស៊ើបអង្កេត ចំពោះការសម្លាប់បុរសបីនាក់ ដែលត្រូវបានបាញ់សម្លាប់នៅក្នុងការវាយប្រហារដាច់ដោយឡែកមួយករណីផ្សេងទៀត កាលពីថ្ងៃទី៦ ខែមិថុនា ស្ថិតនៅក្នុងទីក្រុង Celaya ភាគអាគ្នេយ៍រដ្ឋ Irapuato របស់ម៉ិកស៊ិកនោះផងដែរ ។

មជ្ឈមណ្ឌលស្តារនីតិសម្បទា​អ្នកញៀនគ្រឿងញៀន​នេះ កាលពីមុន​​ត្រូវបានកំណត់ជាគោលដៅ​របស់ក្រុម​ក្មេងទំនើង​អន្ធពាល​​ ដែលកំពុងប្រឹងប្រែង​ធ្វើសង្គ្រាម​គ្រប់គ្រង​អាជីវកម្ម​គ្រឿងញៀន​របស់ពួកគេជាមួយកងកម្លាំងសន្តិសុខរដ្ឋាភិបាល ។ 

កាលពីខែកញ្ញា ឆ្នាំ២០១៧ យ៉ាងហោចណាស់មនុស្ស ១៤ នាក់ បានស្លាប់ និងរងរបួសជាច្រើននាក់ នៅក្នុងការវាយប្រហារដោយក្រុមក្មេងទំនើងអន្ធពាល ទៅលើមជ្ឈមណ្ឌលស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនមួយនៅភាគខាងជើងទីក្រុង Chihuahua ប្រទេសម៉ិកស៊ិក ៕ ប្រែសម្រួលដោយ៖ thach yat

from: https://tnaot.com/km/m/detail/article/9342054