Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ថៃមានករណីថ្មីនៃអ្នកឆ្លងមេរោគកូវីដ-១៩ចំនួន ៨នាក់​ និងមិនមានអ្នកស្លាប់នោះទេ

កាលពីថ្ងៃអាទិត្យរដ្ឋាភិបាលថៃបានរាយការណ៍ថាមានករណីថ្មីនៃអ្នកឆ្លង​មេរោគកូវីដ-១៩ចំនួន ៨នាក់បន្ថែមទៀត និងគ្មានអ្នកស្លាប់ថ្មីទេ ដែលធ្វើឱ្យអ្នកឆ្លងសរុបក្នុងប្រទេសកើនដល់ចំនួន ៣១១២នាក់ និងមានអ្នកស្លាប់សរុបចំនួន ៥៨នាក់។ ​

លោក Panprapa Yongtrakul ​ជំនួយការអ្នកនាំពាក្យនៃមជ្ឈមណ្ឌលរដ្ឋបាលកូវីដ-១៩ របស់រដ្ឋាភិបាលបានមានប្រសាសន៍ថា អ្នកឆ្លងថ្មីគឺអ្នកដែលបានវិលត្រឡប់មក​ពីប្រទេសអារ៉ាប់រួមចំនួន ៥នាក់ មកពីប្រទេសគុយវ៉ែតចំនួន ២នាក់ និងម្នាក់ទៀតមកពីប្រទេសឥណ្ឌា​។

គួរបញ្ជាក់ផងដែរថា ប្រទេសថៃមិនមានអ្នកស្លាប់ថ្មីរយៈពេល១៣ថ្ងៃជាប់គ្នា។  

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ Bangkok Post

from: https://tnaot.com/km/m/detail/article/9341540