Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ភ្លៀងធ្លាក់ខ្លាំងនៅខេត្តភូកេតបណ្តាលឱ្យមានទឹកជន់លិចនៅតាមផ្លូវ

ភ្លៀងធ្លាក់ខ្លាំងទូទាំងខេត្តភូកេតនៅព្រឹកថ្ងៃទី៧ ខែមិថុនា បណ្តាលឱ្យមានទឹកជំនន់បន្តិចបន្តួចនៅតាមដងផ្លូវ​ធំៗមួយចំនួន។ អ្នកឧតុនិយមបានព្យាករណ៍ថានឹងមានភ្លៀងធ្លាក់បន្ថែមទៀត។

ក្នុងចំណោមតំបន់ដែលរងផលប៉ះពាល់​ជាងគេគឺតំបន់  Thepkrasattri Rd ជិតហាងThai ​Watsadu។ តំបន់រងផលប៉ះពាល់ផ្សេងទៀតមិនទាន់ត្រូវបានរាយការណ៍នៅឡើយទេ។ ​ខ្យល់មូសុងនិរតីឆ្លងកាត់សមុទ្រ Andaman និងប្រទេសថៃ​បណ្តាលឱ្យមានភ្លៀងធ្លាក់ជាបន្តបន្ទាប់​ក្នុងប្រទេសថៃ​ធ្វើឱ្យមានភ្លៀងធ្លាក់ខ្លាំងនៅភាគខាងកើតនិងខាងត្បូង។ ប្រជាជននៅក្នុងតំបន់ទាំងនេះគួរតែប្រយ័ត្ននឹងស្ថានភាពធ្ងន់ធ្ងរដែលអាចបង្កជាទឹកជំនន់។

រូបតំណាង

ខ្យល់និងរលកនៅក្នុងសមុទ្រ​ Andaman និងឈូងសមុទ្រថៃនឹង​មានសំទុះខ្លាំងនៅអំឡុងថ្ងៃទី ៨ដល់ទី១០ ខែមិថុនា។ រលកសមុទ្រ Andaman ​​អាចមានកម្ពស់ប្រហែល ២ ម៉ែត្រ​។ នាវាទាំងអស់នៅ​តំបន់នេះ​គួរតែប្រយ័ត្នប្រយែង ចៀសឱ្យឆ្ងាយពីផ្គររន្ទះ និងរលកសមុទ្រ។

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ Phuket news

from: https://tnaot.com/km/m/detail/article/9340819