ក្របខ័ណ្ឌ Premier League បានប្រកាសថាមិនមានករណីថ្មីនៃការរកឃើញអ្នកឆ្លងមេរោគកូវីដ-១៩ ថ្មីនោះទេក្នុងការធ្វើតេស្តលើកចុងក្រោយនេះ។
យោងតាមសេចក្តីថ្លែងការណ៍ចេញពីក្របខ័ណ្ឌ Premier League ដែលបានចេញផ្សាយនៅថ្ងៃសៅរ៍នេះថា កីឡាករ និងបុគ្គលិកក្លិបសរុបចំនួន ១១៩៥នាក់ ត្រូវបានធ្វើតេស្តស្វែងរកករណីវិជ្ជមានកូវីដ-១៩ នៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ នៅជុំទី៦ ហើយលទ្ធផលគឺ អវិជ្ជមានទាំងអស់។ កាលពីសប្តាហ៍មុន មានករណីវិជ្ជមានចំនួន ១នាក់ មកពីក្លិប Tottenham ក្នុងការធ្វើតេស្តជុំទី៥ ប៉ុន្តែមិនត្រូវបានបង្ហាញអត្តសញ្ញាណឱ្យស្គាល់ឡើយថាជាកីឡាករ ឬក៏ជាបុគ្គលិកក្លិប។
ក្របខ័ណ្ឌ Premier League នឹងត្រឡប់មកវិញនៅថ្ងៃទី១៨ ខែមិថុនាខាងមុខ បន្ទាប់ពីខកខានគ្មានការប្រកួតចាប់តាំងពីថ្ងៃទី១០ ខែមីនាមក ដោយសារវិបត្តិកូវីដ-១៩៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ livescore