ក្រុមបាល់ទាត់ Borussia Dortmund និង Hertha Berlin បានលុតជង្គង់រកភាពអយុតិ្តធម៌ពីការបាត់បង់ជីវិតរបស់លោក George Floyd ដោយសារតែរងការសង្កត់លើ ក ដោយជង្គង់របស់ប៉ូលិសក្នុងក្រុង Minneapolis កាលពីចុងខែឧសភាកន្លងទៅ។
មុនការប្រកួតចាប់ផ្តើមការពីយប់មិញ កីឡាករក្នុងក្រុមទាំងពីរបានធ្វើសកម្មភាពបែបនេះរយៈពេលមួយនាទី ដើម្បីចូលរួមចំណែកបញ្ឈប់ការរើសអើងពូជសាសន៍ពីសំណាក់ជនជាតិស្បែកខ្មៅ (Black Lives Matter)។
ការទទួលមរណភាពរបស់លោក George Floyd បានធ្វើឱ្យមានការតវ៉ារកយុតិ្តធម៌នៅទូទាំងសហរដ្ឋអាមេរិក ក៏ដូចជាក្នុងប្រទេសដែលមានជនជាតិស្បែកខ្មៅ និងនៅលើពិភពលោកផងដែរ។
កាលពីសប្តាហ៍មុន ខ្សែបម្រើប្រយុទ្ធឆ្នើមរបស់ក្លិប Dortmund គឺកីឡាករ Jadon Sancho រួមទាំងខ្សែការពារ Achraf Hakimi ក៏បានបង្ហាញការរកយុតិ្តធម៌ឱ្យលោក George ផងដែរនៅពេលរកគ្រាប់បាល់បញ្ចូលទីទល់នឹងក្រុម Paderborn៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ livescore