កីឡាករ Manchester United២រូបត្រឡប់មកហ្វឹកហាត់នៅ Old Trafford វិញបន្ទាប់ពីបានអវត្តមានជាច្រើនខែដោយសារតែបញ្ហារបួស។ កីឡាករទាំងពីររូបនោះគឺ Paul Pogba និង Marcus Rashford។
Paul Pogba បានបង្ហាញខ្លួនលើកចុងក្រោយអោយMan Utd តាំងពីចុងខែធ្នូឯណោះរួចក៏បានទទួលរងរបួសកែងជើង។ ឯ Rashford វិញបានទទួលរងរបួសខ្នងកាលពីថ្ងៃទី១៥ ខែមករា។ តែពេលនេះ កីឡាករទាំងពីរបានចូលហ្វឹកហាត់ធម្មតាវិញហើយ ដើម្បីត្រៀមជើងបើក Premier League នៅពាកកណ្តាលខែមិថុនានេះ។
គួរបញ្ជាក់ផងដែរថា Manchester United នឹងបើកការប្រកួតរបស់ខ្លួនជាមួយ Tottenham Hotspur ក្រៅទឹកដីនៅថ្ងៃ ១៩ មិថុនា ហើយនឹងលេងក្នុងទឹកដីថ្ងៃ ២៤ មិថុនាប៉ះក្លឹប Sheffield United។