Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ទាហានម៉ាលីត្រូវគេចោទថា សម្លាប់ពលរដ្ឋស្លូតត្រង់ និងដុតកម្ទេចផ្ទះសម្បែងក្នុងភូមិ​

រដ្ឋាភិបាលប្រទេសម៉ាលី កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២០ បានសន្យាថា នឹងបើកការស៊ើបអង្កេត​ទៅលើដែលថា កងកម្លាំងទាហាន​បានសម្លាប់ជនស៊ីវិល​រាប់សិប​នាក់​​នៅក្នុងភូមិឋានមួយ​ ដែលកំពុងផ្ទុះឡើងនូវជំម្លោះ​ហិង្សា ។ ពលរដ្ឋក្នុងភូមិនោះ​បានត្អួញត្អែរ​ទៅលើទង្វើ​របស់យោធា​ប្រព្រឹត្តឡើងចំពោះ​ពួកគេ ក៏ដូចជាបង្កឲ្យមានភាពតានតឹង​នៅទូទាំងប្រទេស​តំបន់អាហ្វ្រិកមួយនេះ ។ 

តាមការចេញផ្សាយរបស់ប្រភពព័ត៌មាន France 24 កាលពីថ្ងៃទី៦ ខែមិថុនា បញ្ជាក់ថា មន្ត្រីក្នុងតំបន់បានឲ្យដឹងថា មនុស្សប្រហែល​៣០នាក់​ត្រូវបានសម្លាប់ ហើយភូមិមួយ​នៅក្នុងតំបន់​ត្រូវដុតបំផ្លាញ ។ គេនៅមិនទាន់ដឹងថា ក្រុមណាមួយជាអ្នកនៅពីក្រោយខ្នងអំពើហិង្សា​នេះទេ ។ 

មន្ត្រីមួយរូប​ឈ្មោះ Tabital Pulaaku មកពីសមាគម Fulani បានបញ្ជាក់ប្រាប់ប្រភពព័ត៌មានថា ការវាយប្រហារ​នោះ ​កើតឡើង​កាលពីថ្ងៃទី៥ ខែមិថុនា សំដៅទៅលើ​ភូមិ​មួយឈ្មោះ Binedama ស្ថិតនៅ​តំបន់ Mopti ។ មនុស្ស​២៩នាក់​បានស្លាប់ បុរសជាប្រធានភូមិ​ក៏ត្រូវសម្លាប់ផងដែរ។ សមាគមនេះ​ក៏បានអំពាវនាវឲ្យស៊ើបអង្កេត​ឯករាជ្យ​មួយ ដឹកនាំដោយអង្គការសហប្រជាជាតិ ។ 

ប្រភពថា ពួកជនវាយប្រហារស្លៀកពាក់ឯកសណ្ឋាន​ជា​ទាហានម៉ាលី ។ ពួកគេបានដុតអគារ លំនៅឋានពលរដ្ឋ និងសម្លាប់ជនស៊ីវិល រួមទាំងប្រធានភូមិ ។ 

ការវាយប្រហារនេះ​កើតឡើងចំពេល​អសន្តិសុខ​មានការកើនឡើងនៅក្នុងប្រទេសម៉ាលី ។ ពលរដ្ឋមានការមិនពេញចិត្តចំពោះ​រដ្ឋាភិបាល ដោយសារ​តែកំណើន​អំពើហិង្សា​របស់កងកម្លាំងប្រដាប់អាវុធក្នុងប្រទេសនេះ​មកលើជនស៊ីវិល ។ 

អំពើហិង្សា​វាយប្រហារ​បានកើតឡើងជាហូរហែ​នៅក្នុងតំបន់ដាច់ស្រយាល Sahel ។ គេនៅមិនទាន់ដឹងឡើយ​អ្នកដែលនៅពីក្រោយខ្នង​អំពើវាយប្រហារទាំងនោះ ។ 

អ្នកខ្លះចោទប្រកាន់ថា ជាសកម្មភាព​របស់​កងកម្លាំងយោធា​ម៉ាលី​ជាអ្នកប្រព្រឹត្ត ។ ប៉ុន្តែ​យ៉ាងណាក៏ដោយ នោះគ្រាន់តែជាការចោទប្រកាន់ប៉ុណ្ណោះ មិនទាន់ជាការ​ពិតនៅឡើយទេ ។ 

រដ្ឋមន្ត្រីក្រសួង​ការពារជាតិម៉ាលី Ibrahim Dahirou Dembele បានប្រាប់ប្រភព AFP ផ្សាយថា «ចំពោះ​ទង្វើនេះ ខ្ញុំមិនអាច បដិសេធន៍ ឬទទួលស្គាល់​នោះឡើយ» ។ ប៉ុន្តែ​យ៉ាងណាក៏ដោយ ការស៊ើបអង្កេត​ទៅលើកងកម្លាំងយោធា អាចនឹងកើតឡើងនៅសប្តាហ៍ក្រោយ​ទៅលើការចោទប្រកាន់​នេះ ។

គួរបញ្ជាក់ថា ម៉ាលី​ជាប្រទេស​ក្រីក្រ​មួយ មានពលរដ្ឋរស់នៅ​ប្រហែល​១៩លាននាក់ ។ ក្រុមឧទ្ទាមជីហាដ​និយម បានកកើតឡើង និងអុកឡុក​តាំងពីឆ្នាំ២០១២រៀងរហូតមក នៅពេលដែល​ក្រុមសកម្មប្រយុទ្ធអិស្លាមជ្រុលនិយមនេះ បានដឹកនាំ​ឲ្យមានការបះបោរទាមទារផ្តាច់ខ្លួន​ ដែលដំបូងគេនោះ ​គឺក្រុម​ជនជាតិភាគតិច Tuareages ស្ថិតនៅតំបន់ភាគខាងជើង​របស់ប្រទេសម៉ាលី ។ 

ជម្លោះហិង្សា​បានសម្លាប់​ទាហាន​រាប់ពាន់នាក់ រួមជាមួយ​ជនស៊ីវិលផងដែរ​មកទល់នឹងពេលបច្ចុប្បន្ននេះ ។ វាបានរាលដាល​ទៅដល់តំបន់ភាគកណ្តាលម៉ាលី និងប្រទេសជិតខាងដូចជា​ ប៉ូគីណាហ្វាសូ និងប្រទេស ណៃចឺ ផងដែរ ៕ ប្រែសម្រួលដោយ៖ thach yat 

from: https://tnaot.com/km/m/detail/article/9340077