Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

មនុស្សរាប់ពាន់នាក់​បាតុកម្មនៅទីក្រុង Sydney ជុំវិញការស្លាប់បុរស​ជនជាតិស្បែកខ្មៅ​

កាលពីថ្ងៃសៅរ៍​ប្រជាជន Sydney ​​រាប់ពាន់នាក់បានចូលរួមក្នុងការតវ៉ាដោយសន្តិវិធី​ជុំវិញការស្លាប់របស់បុរសស្បែកខ្មៅជនជាតិអាមេរិកនាពេលថ្មីៗនេះ។ ​​

ការតវ៉ា​នេះត្រូវបានធ្វើឡើងនៅក្នុងរដ្ឋធានីផ្សេងទៀតនិងមជ្ឈមណ្ឌលក្នុងតំបន់ជាច្រើននៅទូទាំងប្រទេស​​ គួបផ្សំជាមួយបាតុកម្មនៅសហរដ្ឋអាមេរិកជុំវិញការចោទប្រកាន់​ប៉ូលិសពីបទសម្លាប់លោក ​George Floyd។ ​បាតុកម្មនេះក៏ធ្វើឡើងដើម្បី​តវ៉ាប្រឆាំងនឹងការស្លាប់របស់ជនជាតិអូស្រ្តាលី​ខណៈពេលនៅក្នុងការឃុំឃាំងផងដែរ។ បន្ទាប់ពីមានការអំពាវនាវរបស់លោកនាយករដ្ឋមន្រ្តី ​Scott Morrison កាលពីថ្ងៃសុក្រដើម្បីឱ្យប្រជាជនចៀសវាងចូលរួមការប្រជុំតវ៉ាដោយសារតែបញ្ហាសុខភាពសាធារណៈ តុលាការកំពូល ​New South Wales បានសម្រេចថាការតវ៉ានៅទីក្រុង Sydney ​​គឺខុសច្បាប់។ ទោះយ៉ាងណាក៏ដោយកាលពីថ្ងៃសៅរ៍អ្នករៀបចំការបាតុកម្មបានឈ្នះបណ្តឹងឧទ្ធរណ៍រយៈពេល ១១ម៉ោង មានន័យថាអ្នកតវ៉ានឹងមិនត្រូវបានកាត់ទោសពីបទរំលោភបទបញ្ជាសុខភាពសាធារណៈឡើយ។ទោះបីជាការ​ឆ្លងជំងឺនៅតាមសហគមន៍​នៅតែមានកម្រិតទាបនៅក្នុងរដ្ឋ​ New South Wales អស់រយៈពេលជាច្រើនថ្ងៃក៏ដោយ ការប្រមូលផ្តុំជាសាធារណៈត្រូវបានកំណត់​ចំនួនក្នុង១ក្រុមត្រូវមានមនុស្សត្រឹមតែ ១០នាក់ប៉ុណ្ណោះ។

រូបតំណាង

ស្ត្រី​ម្នាក់់ឈ្មោះថា​​ Natalie Andrews បានប្រាប់សារព័ត៌មាន Kyodo ថា នាងបានមកចូលរួមតវ៉ាដើម្បីគោរពដល់លោក David Dungay ដែលជាបុរសជនជាតិ Aboriginal ដែលបានស្លាប់ស្រដៀងទៅនឹងលោកGeorge Floyd ខណៈពេលនិយាយថា«ខ្ញុំដកដង្ហើមមិនរួចទេ» ។ ស្រ្តីរូបនេះបានបន្តថា អ្នកស្រីពិតជា​ត្រេកអរដែលបានឃើញការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ជនជាតិអូស្ត្រាលី ហើយពួកយើងនឹងមិនមានអារម្មណ៍ឯកាទៀតទេ។ 

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ Kyodo news

from: https://tnaot.com/km/m/detail/article/9340034